La Liga: លទ្ធផល និងតារាងពិន្ទុសរុបសប្តាហ៍ទី ៨

លី រិទ្ធី October 19, 2016


សម្រាប់ការប្រកួតសប្តាហ៍ទី ៨ នេះក្លឹប Real Madrid បានយកឈ្នះលើក្លឹប Real Betis រហូតដល់ទៅក្នុងលទ្ធផល ៦-១។ ជាមួយនឹងជ័យជម្នះនេះផងដែរក្លឹប Real Madrid បន្តឈនៅចំណាត់ថ្នាក់លេខ ២ ដែលមាន ១៨ ពិន្ទុក្រោយការប្រកួត ៨ ប្រកួត។

ចំណែកឯក្លឹប Barcelona សប្តាហ៍ទី ៨ នេះវិញ ក្លឹប Barcelona ក៏បានយកឈ្នះលើក្លឹប Deportivo ក្នុងលទ្ធផល ៤-០ ខណៈក្លឹប Atl.Madrid បន្តជ័យជម្នះរបស់ខ្លួនបន្ទាប់ពីបានយកឈ្នះលើក្លឹប Granada ក្នុងលទ្ធផល ៧-១។

ដូចនេះក្រោយការប្រកួតសប្តាហ៍ទី ៨ ក្លឹប Atl. Madrid ឡើងមកឈលេខ ១ ដែលមាន ១៨ ពិន្ទុជាមួយនឹងក្លឹប Real Madrid ឈនៅលេខ ២ មានពិន្ទុស្មើគ្នា និងក្លឹប Sevilla ឈនៅលេខ ៣ មាន ១៧ ពិន្ទុ។ ខាងក្រោមជាលទ្ធផល និងតារាងពិន្ទុសរុបក្រោយការប្រកួតសប្តាហ៍ទី ៨៕

week-8-3

14729394_1140649035971654_4600272724322745655_n

អត្ថបទ៖ រិទ្ធី
រូបភាព៖ La Liga

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត