EPL: លទ្ធផល នឹងតារាងពិន្ទុសរុបសប្តាហ៍ទី ៨

លី រិទ្ធី October 19, 2016


ការប្រកួតបាល់ទាត់ English Premier League រដូវកាល ២០១៦-២០១៧ សប្តាហ៍ទី ៨ បញ្ចប់ទៅដោយភាពភ្ញាក់ផ្អើលជាច្រើន។

សម្រាប់ការប្រកួតនៅសប្តាហ៍ទី ៨ នេះក្លឹបតោខៀវ Chelsea ដែលបានបើកកីឡដ្ឋាន Stamford Bridge របស់ខ្លួនដើម្បីទទួលក្រុមជើងឯករដូវកាលមុន Leicester City នោះបានយកឈ្នះលើក្រុមជើងឯករដូវកាលមុនរហូតដល់ទៅ ៣-០ ដោយធ្វើឲ្យក្លឹប Leicester City ក្លាយជាក្រុមជើងឯក Premier League ដែលចាញ់ការប្រកួតក្រៅទឹកដី ៤ ប្រលួតជាប់គ្នានារដូវកាលបន្ទាប់។

រីឯការប្រកួតធំប្រចាំសប្តាហ៍នេះមួយគូរទៀតគឺក្លឹប បិសាចក្រហម Manchseter United ដែលបានធ្វើដំណើរទៅកាន់កីឡដ្ឋាន Anfield ដើម្បីជួបប្រកួតជាមួយក្រុមម្ចាស់ផ្ទះក្លឹប Liverpool នោះលទ្ធផលចុងក្រោយនៅក្នុងការប្រកួតនេះបញ្ចប់ទៅស្មើគ្នា ០-០ ខណៈក្លឹបកាំភ្លើងធំ Arsenal យកបាន ៣ ពិន្ទុពីក្លឹប Swansea ក្នុងលទ្ធផល ៣-២ ផងដែរ។

ចំណែកឯក្លឹប Manchester City ដែលបានទទួលបរាជ័យជាលើកដំបូងនៅក្នុង Premier League នារដូវកាលនេះបន្ទាប់ពីបានចាញ់ក្រុម Tottenham Hotspur ក្នុងលទ្ធផល ២-០ កាលពីសប្តាហ៍មុននោះ បានត្រឹមស្មើគ្នាជាមួយក្លឹប Everton ក្នុងលទ្ធផល ១-១ បន្ទាប់ពីអ្នកចាំទី Maarten Stekelenburg របស់ក្លឹប Everton សង្រ្គោះបាល់ពិន័យ ១១ ម៉ែត្រ ២ គ្រាប់របស់កីឡាករឆ្នើម Kevin de Bruyne និងគ្រាប់បាល់ទី ២ របស់កីឡាករឆ្នើមមួយរូបទៀត Sergio Aguero ក៏ធ្វើមិនបានសម្រេចដូចគ្នា។

ដូចនេះគិតត្រឹមសប្តាហ៍ទី ៨ នេះ ក្លឹប Manchester City ឈនៅកំពូលតារាងពិន្ទុសរុបដែលមាន ១៩ ពិន្ទុ ក្លឹប Arsenal ឡើងមកឈនៅលេខ ២ មាន ១៩ ពិន្ទុ និង ក្លឹប Tottenham Hotspur ធ្លាក់មកឈនៅលេខ ៣ មាន ១៨ ពិន្ទុ។ ខាងក្រោមជាលទ្ធផល នឹងតារាងពិន្ទុសរុបសប្តាហ៍ទី ៨៕

week-8

14590229_1466109580080119_6696653240977790762_n

អត្ថបទ៖ រិទ្ធី
រូបភាព៖ Premier League

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត