AFF Suzuki Cup: កម្ពុជា ផ្តួល ប្រ៊ុយណេ ៣-០ ក្រោមសម្រែកហ៊ោរបស់អ្នកគាំទ្ររាប់មុឺននាក់

នូ មករា October 18, 2016


ភ្នំពេញ៖ ក្រុមជម្រើសជាតិកម្ពុជាបានបំបាក់ក្រុមជម្រើសជាតិប្រ៊ុយណេដោយជោគជ័យក្នុងលទ្ធផល ៣-០ នៅក្នុងការប្រកួតវគ្គជម្រុះពានរង្វាន់ AFF Suzuki Cup 2016 ក្រោមសម្រែកហ៊ោកញ្ជ្រៀវពីសំណាក់ទស្សនិកជាច្រើនមុឺននាក់នៅលើទីលាននៃពហុកីឡដ្ឋានជាតិអូឡាំពិក។14641903_1801495553421278_2110412599517933436_n

នៅក្នុងការប្រកួតនេះក្រុមម្ចាស់ផ្ទះកម្ពុជាបាននាំមុខក្រុមភ្ញៀវមុននៅនាទីទី៦ តាមរយៈគ្រាប់បាល់របស់កីឡាករប្រាក់ មុនីឧត្តម បន្ទាប់មកក្រុមម្ចាស់ផ្ទះបានបន្តនាំមុខមួយគ្រាប់ទៀតនៅពេលដែលកីឡាករកែវ សុខផេង បានទម្លាយសំណាញ់ទីក្រុមភ្ញៀវនៅនាទីទី ៩ មុននឹងខ្សែប្រយុទ្ធប្រាក់ មុនីឧត្តម រកបានគ្រាប់បាល់ទីពីររបស់ខ្លួននៅនាទី៤៣ ជាហេតុនាំឱ្យក្រុមកម្ពុជាទទួលបានជ័យជម្នះក្នុងលទ្ធផល ៣-០ តែម្តង៕14591593_1804437619793738_1548933058394733145_n

អត្ថបទ៖មករា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត