AFF Suzuki Cup 2016: ទីម័រខាងកើត ចាញ់ឡាវ ២-១ មុនប្រកួតចុងក្រោយជាមួយម្ចាស់ផ្ទះ

នូ មករា October 18, 2016


ភ្នំពេញ៖ ក្រុមជម្រើសជាតិឡាវដែលបានស្គាល់ភាពបរាជ័យក្នុងជំនួបដំបូងជាមួយក្រុមកម្ពុជាកាលពីថ្ងៃទី១៥ កន្លងទៅនោះ បានស្គាល់ពាក្យឈ្នះវិញហើយនៅក្នុងការប្រកួតជាលើកទី២ ដោយបានបំបាក់់ក្រុមទីម័រខាងកើត ២-១ នៅលើទីលានពហុកីឡដ្ឋានជាតិនៅល្ងាចថ្ងៃទី១៨ ខែតុលានេះ។

14705904_1805938279643672_1487892718093718811_n

យ៉ាងណាមិញ ចំពោះក្រុមទីម័រខាងកើតវិញមិនទាន់ស្គាល់ពាក្យថាឈ្នះនៅឡើយទេ ពោលគឺបានចាញ់ក្រុមប្រ៊ុយណេ ២-១ ដែរកាលពីការប្រកួតដំបូង និងបន្តចាញ់ក្រុមឡាវនៅថ្ងៃនេះទៀត។ សម្រាប់មួយប្រកួតចុងក្រោយវិញ ក្រុមនេះនឹងត្រូវជួបជាមួយក្រុមកម្ពុជាម្តងនាវេលាម៉ោង ៦.៣០ នាទីល្ងាចថ្ងៃទី២១ នៅលើទីលានពហុកីឡដ្ឋានជាតិអូឡាំពិក។

14753189_1803983906505776_7786539648537871495_o

បរាជ័យទាំង ២ លើកនេះបានបង្កើតនូវក្តីអស់សង្ឃឹមចំពោះគ្រូបង្វឹក  Fabio Maciel ខណៈដែលលោកធ្លាប់បានលើកឡើងថា ក្រុមរបស់លោកអាចនឹងមានឱកាសឆ្លងផុតវគ្គជម្រុះនេះបាន ឱ្យតែកូនក្រុមរបស់ខ្លួនអាចឈ្នះការប្រកួត២ ចុងក្រោយនេះ៕

អត្ថបទ៖ មករា

 

 

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត