សម្តេចក្រឡាហោម ស ខេង ឧបត្ថម្ភសូហ្វតិន្នីសកម្ពុជាជាង ៨ពាន់ដុល្លារមុនចេញទៅប្រកួតនៅជប៉ុន

នូ មករា October 18, 2016


ភ្នំពេញ៖ គិតត្រឹមថ្ងៃនេះគឺនៅសល់តែ ១ខែទៀតប៉ុណ្ណោះ សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជានឹងធ្វើការបញ្ជូនអត្តពលិកព្រមទាំងប្រតិភូរបស់ខ្លួនសរុប ១៥នាក់ ចេញទៅប្រកួតក្នុងព្រឹត្តិការណ៍កីឡាសូហ្វតិន្នីសជើងឯកអាស៊ីលើកទី៨ ដែលប្រារព្ធធ្វើនៅទីក្រុងស៊ីបា ប្រទេសជប៉ុនដែលនឹងចាប់ផ្ដើមនាថ្ងៃទី១៦ ខែវិច្ឆិកាខាងមុខនេះ។

mm2-20
លោក ជា ប៊ុនហេង អគ្គលេខាធិការសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជាបានមានប្រសាសន៍តាមទូរស័ព្ទមុននេះថា៖ «ព្រឹត្តិការណ៍ប្រកួតនេះ អត្តពលិកកម្ពុជាគឺបានការឧបត្ថម្ភសំបុត្រយន្តហោះពីសម្តេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រួមជាមួយនឹងសម្ភារៈផ្សេងៗទៀតសរុបប្រមាណ ៨ពាន់ដុល្លារជាង ដោយសម្តេចតែងតែយកចិត្តទុកដាក់គ្រប់ប្រភេទកីឡារបស់ក្រសួងមហាផ្ទៃ ។»  លោកបន្តថា៖ «សម្រាប់ការចូលរួមនៅក្នុងការប្រកួតកីឡាសូហ្វតិន្នីសជើងឯកអាស៊ីលើកទី៨ ខាងលើសហព័ន្ធបានត្រៀមកីឡាករ កីឡាការិនី ១៣នាក់ដោយធ្វើការហ្វឹកហាត់ជាច្រើនខែរួចមកហើយ។ ម្យ៉ាងវិញទៀតពួកគេ សុទ្ធតែធ្លាប់បានឆ្លងកាត់ការប្រកួតនៅលើឆាកអន្តរជាតិចំនួន ៣លើកក្នុងនោះយើងទទួលលទ្ធផលល្អប្រសើរ ។ ជាមួយគ្នានោះដែរ យើងបានដាក់ក្តីសង្ឃឹមច្រើនទៅលើកីឡាករ កីឡាការិនីរបស់យើង និងជឿជាក់ថាពួកគេប្រាកដជាធ្វើបានល្អជាក់ជាពុំខានសម្រាប់ការប្រកួតនៅប្រទេសជប៉ុននេះ ។»img_9408-copy

គួរបញ្ជាក់ផងដែរថា ក្រុមអត្តពលិកកម្ពុជានឹងធ្វើដំណើរទៅប្រទេសជប៉ុននាថ្ងៃទី១៤ ខែវិច្ឆិកា ខាងមុខនេះដោយចាប់ផ្ដើមប្រកួតនាថ្ងៃទី១៦ ខែវិច្ឆិកា ខណៈដែលកម្មវិធីនេះនឹងបញ្ចប់ទៅវិញនាថ្ងៃទី២០ ខែវិច្ឆិកា៕

mm3-18

អត្ថបទ៖ រ័ត្ន

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត