AFC U-19 Championship: ក្រុម U-19 ថៃ បន្តចាញ់អារ៉ាប់ប៊ីសាអូឌីតយ៉ាងចាស់ដៃកាលពីម្សិលមិញ

នូ មករា October 17, 2016


បារ៉ែន៖ ក្រុម U-19 ជម្រើសជាតិថៃ ដែលកំពុងចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ AFC U-19 Championship Bahrain 2016 ដែលជាពានរង្វាន់កម្រិតទ្វីបអាសុីនោះបានទទួលបរាជ័យជាលើកទី២ កាលពីល្ងាចថ្ងៃទី១៥ ខែកក្កដា ម្សិលមិញនេះ ដោយត្រូវក្រុមអារ៉ាប៊ីសាអូឌីតលត់រហូតដល់ទៅ ៤-០  ឯណោះ។ ការចាញ់ផ្ទួនៗគ្នានេះបានធ្វើឱ្យក្រុមខ្លាំងនៅតំបន់អាស៊ាននេះត្រូវធ្លាក់ទៅនៅបាតតារាងនៃពូល A និងមានឱកាសស្តួចស្តើងណាស់ក្នុងការឈានឡើងទៅវគ្គបន្តទៀត។

ksa_tha

លទ្ធផលនេះបានក្លាយជាភាពខកចិត្តបន្ថែមទៀតសម្រាប់ក្រុមជម្រើសជាតិថៃបន្ទាប់ពីទើបតែបានចាញ់ក្រុមកូរ៉េខាងត្បូង ៣-១ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុននោះ។ ជាងនេះទៅទៀត ក្រៅពីគ្មានពិន្ទុកាន់ក្នុងដៃហើយនោះ ក្រុមដំរីសឹកឈុត U-19 នេះ ទើបតែទាត់បញ្ចូលទីគូប្រកួតបានតែ ១ គ្រាប់ប៉ុណ្ណោះ។ លោក Anurak Srikerd ដែលជាគ្រូបង្វឹកបានលើកឡើងថា លោកពិតជាមានការខកចិត្តណាស់ចំពោះលទ្ធផលបែបនេះ ហើយលោកបានបន្ថែមថា កូនក្រុមរបស់ខ្លួនបានចាប់ផ្តើមជួបបញ្ហាទាំងពីពេលដែលគូប្រកួតបានទាត់ទម្លាយសំណាញ់ទីក្នុងវគ្គទី១ មកម្ល៉េះ នេះក៏ព្រោះតែក្រុមរបស់លោកមានបញ្ហាត្រង់តំបន់ការពារ និងអ្នកចាំទី ប៉ុន្តែលោកសន្យាថានឹងធ្វើឱ្យបានល្អសម្រាប់ការប្រកួតបន្ទាប់ទៀត។ 20161013-1_6043
សូមបញ្ជាក់ថា ក្រុមជម្រើសជាតិថៃ នឹងត្រូវជួបក្រុម U-19 ជម្រើសជាតិបារ៉ែន នាថ្ងៃទី១៩ ខែតុលា ខាងមុខនេះ ប៉ុន្តែគេមិនសូវជាមានក្តីរំពឹងថាក្រុមភ្ញៀវនេះអាចផ្តួលក្រុមម្ចាស់ផ្ទះបាននោះទេ។ អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ ក្រុមជើងខ្លាំងថៃស្ទើរគ្រប់ឈុតមិនសូវជាទទួលបានលទ្ធផលល្អប៉ុន្មានឡើយក្នុងការប្រកួតក្របខណ្ឌអន្តរជាតិនៅក្នុងឆ្នាំនេះ ជាក់ស្តែងកាលពីពេលថ្មីកន្លងទៅ ក្រុម U-16 ថៃបានបាត់បង់តំណែងជើងឯកក្នុងការប្រកួត AFF U-16 Championship ស្របពេលដែលក្នុងក្របខណ្ឌ AFF U-19 Championship ក៏ត្រូវបានក្រុមអូស្ត្រាលីទម្លាក់មកឈរនៅតំណែងជើងឯករងដែរ។ ជាមួយគ្នានេះ ក្នុងការប្រកួតវគ្គជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក២០១៨ ក្រុមឈុតធំជម្រើសជាតិថៃក៏មិនទាន់ស្គាល់ពាក្យឈ្នះនៅឡើយដែរ៕

afc-u19-group-a

អត្ថបទ៖ មករា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត