AFF Suzuki Cup: គ្រូបង្វឹកទីម័រ៖ យើងនៅតែអាចឆ្លងផុតវគ្គជម្រុះនេះ!

នូ មករា October 17, 2016


ភ្នំពេញ៖ បើទោះបីជាបានរងបរាជ័យក្នុងជំនួបជាមួយក្រុមជម្រើសជាតិប្រ៊ុយណេក្នុងលទ្ធផល ២-១ កាលពីល្ងាចថ្ងៃទី១៥ ខែតុលាក៏ពិតមែន ប៉ុន្តែគ្រូបង្វឹកក្រុមជម្រើសជាតិទីម័រខាងកើតនៅតែមានក្តីសង្ឃឹមថាកូនក្រុមរបស់លោកនឹងធ្វើបានល្អសម្រាប់ការប្រកួតបន្ទាប់ក៏ដូចជាអាចឆ្លងផុតវគ្គជម្រុះនៃពានរង្វាន់ AFF Suzuki Cup 2016 នេះបាន។

14753189_1803983906505776_7786539648537871495_o

លោក Fabio Maciel បានថ្លែងថា៖ «ពិតណាស់ ខ្ញុំមានជំនឿថាយើងនឹងធ្វើបានល្អនៅក្នុងការប្រកួតដែលនៅសល់! បាល់ទាត់គឺជាកីឡាតែមួយគត់នៅក្នុងពិភពលោកដែលពេលខ្លះក្រុមប្រកួតដែលមិនមានទម្រង់លេងល្អ ឬដែលបានរងបរាជ័យ ប៉ុន្តែនៅតែមានឱកាសដើម្បីឡើងទៅជុំបន្តទៀត ដូចគ្នានេះប្រសិនបើយើងឈ្នះក្នុង ២ ប្រកួតបន្ទាប់នោះយើងនឹងបានឆ្លងផុតវគ្គជម្រុះនេះជាមិនខាន!។» គ្រូបង្វឹករូបនេះបានបន្ថែមថា៖ «ក្រោយការចាញ់នេះ យើងត្រូវតែផ្តោតអារម្មណ៍ឱ្យមូល រួចសម្រាកយកកម្លាំង ហើយបន្តហ្វឹកហាត់ និងរៀបចំខ្លួនឱ្យបានល្អដើម្បីត្រៀមខ្លួនប្រកួតបន្ទាប់ទៀត យើងត្រូវគិតពីយុទ្ធសាស្ត្រម្តងមួយប្រកួតៗ»។

2016 AFF Suzuki Cup Qualification Round Brunei Darussalam vs Timor Leste 15 October 2016

គួរបញ្ជាក់ថា ក្រុមជម្រើសជាតិទីម័រខាងកើតដែលកំពុងជួបវិបត្តិខ្វះកីឡាករ ដោយសារតែសមាជិកក្រុមមួយចំនួនកំពុងអវត្តមានដោយសារការរងរបួសនោះ នឹងត្រូវជួបជាមួយក្រុមជម្រើសជាតិឡាវនៅថ្ងៃទី១៨ ខែតុលាស្អែកនេះ មុននឹងជួបក្រុមជម្រើសជាតិកម្ពុជា នៅថ្ងៃទី២១ ខែតុលា វិញម្តង។ ខណៈនេះដែរ ដើម្បីបំពេញបំណងក្នុងការឆ្លងផុតវគ្គជម្រុះពាន AFF Suzuki Cup 2016 នេះ ក្រុមជម្រើសជាតិទីម័របានដាក់បញ្ចូលកីឡាករមួយចំនួនដែលស្ថិតក្នុងក្រុម U-19 និងទើបតែបញ្ចប់យុទ្ធនាការ AFF U19 Championship នៅប្រទេសវៀតណាម ដើម្បីជំនួសកន្លែងកីឡាករឈុតធំដែលញាំញីដោយរបួសនោះ៕

អត្ថបទ៖ មករា

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត