ក្រុម ALLN គ្រង​តំណែង​ជើងឯកពាន​បាល់​បោះ​លីក​ស្រាបៀរ​អង្គរ​ឆ្នាំ​២០១៦

នូ មករា October 16, 2016


ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតបាល់បោះLeagueស្រាបៀរអង្គរបានបញ្ចប់ការប្រកួតហើយនៅល្ងាចថ្ងៃទី១៥ ខែតុលាម្សិលមិញ នាវិមានកីឡានៃពហុកីឡដ្ឋានជាតិអូឡាំពិក ។ ឆ្នាំនេះមានក្រុមកីឡាបាល់បោះចំនួន ១១ ក្រុមចូលរួមប្រកួតដោយអនុវត្តតាមរូបមន្តវិលជុំដើម្បីយក ៨ក្រុមមកប្រកួតជម្រុះ ដោយក្រុមនីមួយៗត្រូវជួបគ្នាចំនួន៣ដង ទើបយក៤ក្រុមទៅប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនិងផ្ដាច់ព្រ័ត្រ ដែលការប្រកួតសរុបមានចំនួន ៦៧ ប្រកួត ។

14658448_1162231853847779_648823659_n

ឆ្លងកាត់ការប្រកួតរយៈពេល១៥សប្ដាហ៍មក លេខ១បានទៅក្រុម ALLN ចំណាត់ថ្នាក់លេខ២បានទៅក្រុម Extra Jossz នឹងចំណាត់ថ្នាក់លេខ៣បានទៅក្រុម  Bayon Airline ។ គួរបញ្ជាក់ថា ព្រឹត្តិការណ៍នេះក្រុមនីមួយៗត្រូវបង់សិទ្ធិចូលរួមប្រកួតចំនួន៥០០ដុល្លារ។ចំពោះជ័យលាភី លេខ១ ទទួលបានទទួលរង្វាន់ជាទឹកប្រាក់ប្រាក់ចំនួន១២លានរៀល ចំណាត់ថ្នាក់លេខ២ទទួលបានប្រាក់ចំនួន៨លានរៀល និងចំណាត់ថ្នាក់លេខ៣ទទួលបានប្រាក់ចំនួន៤លានរៀល៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត