THAI LEAGUES: ក្លឹប Muangthong United ក្លាយជាជើងឯក ក្រោយការប្រកួតដែលនៅសល់ត្រូវបានរំសាយ

លី រិទ្ធី October 15, 2016


ថៃ៖ សមាគមបាល់ទាត់នៃប្រទេសថៃបានចេញសេចក្តីប្រកាសជាផ្លូវថា រាល់ការប្រកួតបាល់ទាត់ បាល់ទាត់ហ្វូតសាល និងបាល់ទាត់ឆ្នេរខ្សាច់ ដែលស្ថិតក្រោមការដឹកនាំ និងរៀបចំដោយសមាគមនេះនឹងត្រូវរំសាយទាំងអស់ស្របពេលដែលប្រជាជាតិថៃទាំងមូលកំពុងស្ថិតក្នុងរយៈពេលនៃការកាន់ទុក្ខជាតិដ៏ធំនោះ។dreamteamfacebookheader2120

ដូចនេះចំណាត់ថ្នាក់នៅក្នុងតារាងពិន្ទុសរុបនៃលីកនីមួយៗនឹងត្រូវកំណត់តាមចំណាត់ថ្នាក់បច្ចុប្បន្ន។ ជាមួយនឹងសេចក្តីប្រកាសនេះបានធ្វើឱ្យក្លឹប Muangthong United ដែលមានពិន្ទុនាំមុខគេនោះនឹងក្លាយជាជើងឯកលីកកំពូលនៃប្រទេសថៃ 2016 Thai League តែម្តង។
សម្រាប់ក្រុមដែលត្រូវធ្លាក់ទៅលីកទី ១ នោះក៏កំណត់ទៅតាមចំណាត់ថ្នាក់បច្ចុប្បន្នផងដែរ ដូចជា៖
• ក្លឹប Muangthong ជើងឯក 2016 Thai League (ACL Group stage)
• ក្លឹប Bangkok United ជើងឯករង 2016 Thai League (ACL preliminary round 2)
• ក្លឹប Army Utd, Chainat និងក្លឹប BBCU ត្រូវធ្លាក់ទៅលេង 2017 D1
• ក្លឹប Thai Honda, Ubon UMT និង Port FC នឹងឡើងមកលេងនៅលីកកំពូលនៃប្រទេសថៃនារដូវកាល 2017
ដោយឡែកសម្រាប់ការប្រកួតពានក្នុងស្រុកវិញត្រូវធ្វើឡើងដោយអនុវត្តមតាមវិធីខាងក្រោម៖
• ការប្រកួតពានរង្វាន់ League Cup រវាងក្លឹប Muangthong United និងក្លឹប Buriram United នឹងត្រូវសម្រេចដោយការចាប់ឆ្នោត។
• ចំណែកឯការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup រវាងក្លឹប Ratchaburi, Sukhothai, Chonburi និងក្លឹប  Chainat ក៏នឹងត្រូវសម្រេចដោយការចាប់ឆ្នោតផងដែរ (ACL preliminary round 2)

14650678_1644245572533737_4326926730382961206_n

ប្រែសម្រួលដោយ៖ រិទ្ធី
ប្រភព៖ FFT

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត