បច្ចេកទេសប្រកួតឆ្នាំនេះ

គឹមហុក November 28, 2014


boat racing

បច្ចេកទេសយកឈ្នះ

សំរាប់ព្រះរាជពិធីបុណ្យអុំទូកនៅឆ្នាំនេះមានវត្តមាន ទូកង ទូកមួង ចំនួន ២៤០ទូក ចូលរួម និងមានកីឡាករ-កីឡាការិនី ជាចំណុះទូកចំនួន ១៧,០៦២នាក់ និងកីឡាករបំរុងចំនួន ២,០១៥ នាក់ (ទិន្នន័យបឋម) ។

ដូចដែលប្រិយមិត្តជ្រាបហើយថា បុណ្យអុំទូកបានបង្ហាញយ៉ាងច្បាស់នូវ កីឡាបែបប្រពៃណីជាតិដែលអមជាមួយនូវលក្ខណៈប្រពៃណី សាសនា និង លំអានប្រវត្តិសាស្ត្រ ដែលមិនមែនជាការប្រកួតកីឡាសុទ្ធសាធដើម្បីប្រកួតប្រជែង រកទូកដែលអុំលឿនជាងគេក្នុងប្រទេសនោះទេ។ ដូច្នេះ ការប្រណាំងទូកត្រូវបានរៀបចំបែងចែកប្រកួតទៅតាមផែន ដែលមានចាត់ចំណាត់ថា្នក់ទៅតាមផែននីមួយៗស្រេច។ ប៉ុន្ដែ អ្វីដែលពិសេសនោះគឺ សំរាប់តែគូពិសេសប៉ុណ្ណោះដែលត្រូវប្រើប្រាស់ក្រូណូម៉ែត្រ ដើម្បីចុចកំណត់ពេល ហើយធ្វើចំណាត់ថា្នក់ថេរវេលានៃការអុំរបស់ទូកពិសសនីមួយៗ។ សំរាប់ទូកពិសេសដែលបានចាត់ទុកថាជាទូកលឿនជាងគេនោះ គឺ រៀបចំជាផែនពិសេសដោយឡែកសំរាប់ធ្វើការប្រកួតគ្នាដូចជារៀងរាល់ឆ្នាំដែរ។ ទូកផែនធម្មតានៅថ្ងទីមួយ និងទីពីរ អុំពីរជើង ដោយផ្លាស់ប្ដូរខ្សែទឹក ឯថ្ងៃទីបីអុំតែមួយជើងប៉ុណ្ណោះ ដោយធ្វើការចាប់ឆ្នោតជ្រើសរីសខ្សែទឹក។ រីឯចំពោះទូកស្ថិតក្នុងផែនពិសសនោះគឺអុំ ២ទៅ៣ថ្ងៃដោយធ្វើការផ្លាស់ប្ដូរខ្សែទឹករហូត។

ក្នុងឯកសណា្ឋនជាកីឡាករមា្នក់នោះ លោកពូ សារ៉ុម ជាកីឡាករអុំទូក មានបទពិសោធន៍ជាច្រើនឆ្នំាហើយនោះ មានប្រសាសន៍ថា៖ «ការអុំទូកនេះ មិនមែនជាការស្រួលនោះទេ ព្រោះថាយើងប្រើប្រាស់កម្លាំង ២ដង បើធៀបនឹងនៅលើគោក ហើយចំពោះបច្ចេកទេសនៅពេលប្រកួតនោះ ដើម្បីយកឈ្នះគឺនៅពេលចាប់ផ្តើមអុំ យើងត្រូវអុំកៀកៗនឹងគូប្រកួត ដើម្បីកុំឲ្យចាញ់ខ្សែទឹកគេហើយពេលជិតដល់ទី ទើបងាកទៅរកខ្សែទឹកយើងវិញ ធ្វើបែបនេះកុំឲ្យគូប្រកួតមានប្រៀបជាងយើង ឬអាចឈ្នះយើងពាក់កណា្តលទូកក៏មានដែរ។ អីចឹងហើយកីឡាករចាំបាច់ណាស់ត្រូវធ្វើការហ្វឹកហាត់ទៀងទាត់ និងប្រឹងប្រែងទទ្វេដងដើម្បីជ័យជំនះរបស់ទូកខ្លួន។ សំរាប់ខ្ញុំការសំរេចចិត្តចូលរួមនេះព្រោះវាជាការកំសាន្តសប្បាយរបស់ខ្លួនឯងផង និងជាការចូលរួមគោរពប្រពណីទំនៀមទមា្លប់របស់ជាតិយើងផង ម៉្យាងទៀត ការបើកឲ្យមានការរៀបចំពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែនេះឡើងវិញ ក្នុងនាមខ្ញុំជាកីឡាករ និងប្រជាពលរដ្ឋទាំងអស់ពិតជាមានការរីករាយ និងសប្បាយចិត្តមែនទែន ព្រោះបានចូលរួមថែរក្សា និងគោរពប្រពណីជាតិរបស់យើង។»

គាត់បានបញ្ជក់ជាចុងក្រោយថា៖ «ការប្រណាំងទូកនេះមិនមែនជាការប្រកួតដើម្បីចាញ់ឈ្នះនោះទេ ប៉ុន្ដែនេះគឺជាពិធីបុណ្យកំសាន្ដតាមប្រពៃណី និងវប្បធម៌របស់ជាតិខ្មែរយើងដែលត្រូវតែរួមគ្នាថែរក្សាឲ្យបានគង់វង្ស។»

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត