Bundesliga: កាលវិភាគប្រកួតសប្តាហ៍ទី ៧

លី រិទ្ធី October 15, 2016


សម្រាប់សប្តាហ៍ទី ៧ នេះការប្រកួតបាល់ទាត់ Bundesliga រដូវកាល ២០១៦-២០១៧ បានចាប់ផ្តើមកាលពីវេលាម៉ោង ១:៣០ រំលងអធ្រាត្រដោយក្លឹប Dortmund ជួបប្រកួតជាមួយក្លឹប Hertha Berlin ក្នុងការប្រកួតបើកឆាកនាសប្តាហ៍នេះ។

ការប្រកួតបន្ទាប់គឺជាការប្រកួតរវាងក្លឹប Frankfurt ជាមួយនឹងក្លឹប Bayern Munich។ បន្ទាប់ពីបានប្រកួតចាញ់ក្លឹប Atl.Madrid ដែលមកពីប្រទេស អេស្ប៉ាញ ក្នុងការប្រកួត UEFA Champions League កាលពីពាក់កណ្តាលប៉ុន្មានសប្តាហ៍កន្លងមកក្លឹប Bayern Munich នឹងព្យាបាលរក្សាកំណត់ត្រាមិនចាញ់របស់ខ្លួនក្នុងការប្រកួត Bundesliga នារដូវកាលនេះបន្ទាប់ពីបានឈ្នះការប្រកួត ៥ និងស្មើ ១ ប្រកួតក្នុងការប្រកួតកន្លងមកដោយមាន ១៦ ពិន្ទុ។ ក្លឹប Bayern Munich ក្រោមការដឹកនាំថ្មីរបស់លោក Carlo Ancelotti នឹងត្រូវប្រកួតជាមួយក្លឹប Frankfurt វេលាម៉ោង ២០:៣០ យប់ថ្ងៃសៅរ៍នេះ។

ចំណែកឯក្លឹប Werder Bremen នឹងត្រូបបើកកីឡដ្ឋានរបស់ខ្លួនក្នុងសប្តាហ៍នេះដើម្បីទទួលក្រុមភ្ញៀវ Leverkusen ដែលជាការប្រកួតធំប្រចាំសប្តាហ៍នេះ។ រីឯក្លឹប Monchengladbach វិញនឹងត្រូវប្រកួតជាមួយក្លឹប Hamburg ក្នុងសប្តាហ៍នេះស្របពេលដែលក្លឹប Wolfsburg នឹងត្រូវជួបជាមួយក្លឹប RB Leipzig ក្នុងសប្តាហ៍នេះផងដែរ។ រីឯក្លឹប Darmstadt នឹងត្រូវប្រកួតជាមួយក្លឹប Mainz ក្នុងសប្តាហ៍នេះផងដែរ។ ខាងក្រោមជាកាលវិភាគប្រកួតសប្តាហ៍ទី ៧៕

week-7

អត្ថបទ៖ រិទ្ធី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត