ក្លឹប Aston Villa តែងតាំងលោក Steve Bruce ជាអ្នកចាត់ការទូទៅក្លឹប

លី រិទ្ធី October 13, 2016


ក្លឹប Aston Villa បានតែងតាំងអតីតអ្នកចាត់ការទូទៅក្លឹប Hull City និងក្លឹប Birmingham City លោក Steve Bruce ជាអ្នកចាត់ការទូទៅក្លឹបថ្មីរបស់ខ្លួន។

អតីតប្រធានក្រុមក្លឹប Manchester United លោក Bruce វ័យ ៥៥ ឆ្នាំដែលបានចាកចេញពីក្លឹប Hull នៅខែកក្កដា នឹងចូលជំនួសដំណែងលោក Roberto di Matteo ដែលត្រូវបានក្លឹបបណ្តេញចេញនៅថ្ងៃទី ៣ ខែ តុលា នៅ Villa Park។

“នេះជាក្លឹបមួយដែលធំនៅក្នុងប្រទេស” នេះជាអ្វីដែលលោក Bruce បាននិយាយ៖ “ដោយបានផ្តល់ឱកាសក្នុងការគ្រប់គ្រងក្លឹបនេះគឺពិតជាអសា្ចរ្យ។ “ខ្ញុំគិតថាការប្រកួតប្រជែងដើម្បីនាំយកក្លឹបនេះទៅកាន់កន្លែងដែលក្លឹបនេះគូរទៅនោះគឹពិតជាត្រូវការជាចាំបាច់ ហើយយើងនឹងព្យាយាមដើម្បីកែប្រែសំណាងមិនល្អរបស់យើងក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ។”

ក្លឹប Aston Villa នឹងត្រូវចាប់ផ្តើមការប្រកួតក្រោមការដឹកនាំរបស់លោក Bruce ១០ ពិន្ទុតាមពីក្រោយក្លឹប Birmingham។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នក្លឹប Villa កំពុងឈនៅលេខ ១៩ នៃតារាងពិន្ទុសរុបហើយត្រូវទទួលក្លឹប Wolves នៅថ្ងៃសៅរ៍៕

screen-shot-2016-10-12-at-10-37-54-am

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត