ក្រុមបាល់ទាត់បុរស-នារី ៤៣ ក្រុមត្រៀមប្រកួតដណ្ដើមជើងឯកកីឡាជាតិលើកទី១

នូ មករា October 12, 2016


ភ្នំពេញ៖ យោងតាមទំព័រហ្វេសប៊ុករបស់អគ្គនាយកដ្ឋានកីឡាបានឲ្យដឹងថា សម្រាប់ប្រភេទកីឡាបាល់ទាត់ដែលត្រៀមខ្លួនប្រកួតក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី១ នាចុងខែនេះ គឺមានក្រុមមកពីរាជធានី-ខេត្ត-ក្រសួងសរុប ៤៣ក្រុមចូលរួមក្នុងនោះក៏មានក្រុមបាល់ទាត់នារី ១០ក្រុម ដែលនឹងត្រូវប្រជែងតំណែងជើងឯកក្នុងព្រឹត្តិការណ៍ប្រកួតកីឡាដ៏ធំជាលើកដំបូងក្នុងប្រវត្តិសាស្ដ្រនេះពេញរយៈពេល ១០ថ្ងៃតែម្ដង គឺពីថ្ងៃទី២៥ ខែតុលា ដល់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ខាងមុខ ។img_2254

ចំពោះក្រុមបាល់ទាត់បុរសសរុប ២៣ក្រុម ហើយនឹងត្រូវបែងចែកជា ៦ពូល ក្នុងនោះពូល A, B, D, E និងពូលF គឺមាន ៤ក្រុមក្នុងមួយពូលលើកលែងតែពូលC ដែលមានត្រឹមតែ ៣ក្រុមក្រោយឆ្លងកាត់ការចាប់ឆ្នោតរួចមក ។ រីឯក្រុមបាល់ទាត់នារីវិញ គឺបែកចែកជា ២ពូលក្នុងមួយពូលមាន ៥ក្រុម ដើម្បីធ្វើការប្រកួត ប៉ុន្ដែប្រភពព័ត៌មានខាងលើមិនបានបញ្ជាក់អំពីកម្មវិធីប្រកួតនៅឡើយទេ ៕

14711049_921420954628788_4544221155944684611_o

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត