គ្រូធំហាប់គីដូ ២ រូបរួមគ្នាបង្ហាញបច្ចេកទេសដល់អ្នកស្រករក្រោយ

នូ មករា October 12, 2016


ភ្នំពេញ៖ លោកសេង ប៊ុនសុង ដែលជាគ្រូហាប់គីដូខ្សែក្រវាត់ខ្មៅ ៩ដាន់ រួមជាមួយលោកហុង ស៊ីនហេង គ្រូបង្វឹកហាប់គីដូមកពីខេត្តបាត់ដំបងបានចូលរួមបង្ហាញនូវក្បាច់ពិសេសៗរបស់ហាប់គីដូដល់អ្នកស្រករក្រោយនាថ្ងៃទី១២ ខែតុលានេះ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។

14699449_1157484897655808_868117119_o

លោកគ្រូធំ សេង ប៊ុនសុង ដែលបានក្លាយជាគ្រូបង្វឹកហាប់គីដូនៅសហរដ្ឋអាមេរិកជាង៣០ឆ្នាំមកហើយ ព្រមទាំងជាអ្នកស្រាវជ្រាវក្បាច់គុនមួយរូបប្រកបដោយបទពិសោធន៍ខ្ពស់ក្នុងការបង្ហាត់សិស្សនោះបានលើកឡើងថា  អ្នកហាត់ក្បាច់គុនត្រូវតែមានគុណធម៌ សីលធម៌ និងការគោរពគ្នាទៅវិញទៅមក ។ ជាមួយគ្នានេះ លោកបានពន្យល់ពីក្បាច់គុនហាប់គីដូ (Hapkido) ថា Hap មានន័យថាបញ្ចូលគ្នា Ki មានន័យថាឋាមពល និង Do មានន័យថាមធ្យោបាយ ។

14614238_1157484890989142_111089612_o

ចំពោះលោកហុង ស៊ីនហេង វិញក៏បានបញ្ជាក់ដែរថា ក្បាច់គុនគ្មានទីបញ្ចប់ឡើយ ហើយក្បាច់គុនជាកីឡា ជាស្ពានចងមិត្តភាព និងកែលម្អអត្តចរិតមនុស្ស ជាក់ស្តែងមានក្មេងៗដែលធ្លាប់ដើរលើផ្លូវមិនល្អមិនតិចទេបានប្រែក្លាយជាមនុស្សល្អតាមរយៈការហ្វឹកហាត់ក្បាច់គុនហាប់គីដូនេះ ស្របពេលដែលមនុស្សខ្លះដែលមានចរិតសាហាវនោះ បានកែប្រែទៅវិញបន្ទាប់ពីពួកគេបានចេះក្បាច់គុនហាប់គីដូ និងក្លាយជាមនុស្សស្លូតបូតវិញតែម្តង ។

14689812_1157484874322477_1306089454_o

គួរបញ្ជាក់ថា ការបង្ហាញក្បាច់គុននេះបានធ្វើឡើងចំពោះមុខអ្នកចូលរួមប្រមាណ៧០ រូបមកពីក្លិបចំនួន ៥ក្នុងរាជធានីភ្នំពេញដើម្បីទទួលបាននូវបច្ចេកទេសថ្មីៗរបស់កីឡាហាប់គីដូដែលមានប្រយោជន៍ក្នុងការហ្វឹកហាត់របស់ពួកគេនោះ៕14571840_1157484887655809_806079444_o

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត