ជម្រើសជាតិថៃ រងបរាជ័យយ៉ាងជូរចត់ក្នុងវគ្គជម្រុះ World Cup 2018 លើទឹកដីអុីរ៉ង់ យប់មិញ

នូ មករា October 12, 2016


តេហេរ៉ង់៖ ក្រុមបាល់ទាត់ជម្រើសជាតិថៃបានជួបនូវការខកចិត្តសារជាថ្មីបន្ទាប់ពីត្រូវបានក្រុមជម្រើសជាតិអុីរ៉ាក់លត់យ៉ាងចាស់ដៃក្នុងលទ្ធផល ៤-០ កាលពីយប់មិញរួចមក។ នេះជាបរាជ័យលើកទី៤ ហើយសម្រាប់ក្រុមជើងខ្លាំងប្រចាំតំបន់អាស៊ាននេះ ហើយវាក៏ជាការចាញ់ដ៏អាក្រក់បំផុតនៅក្នុងការប្រកួតវគ្គជម្រុះទ្វីបអាសុីនៃពានរង្វាន់បាល់ទាត់ពិភពលោកឆ្នាំ២០១៨ ដោយក្រុមថៃមិនទាន់បានស្គាល់ពាក្យថាឈ្នះម្តងណាឡើយក្នុងការប្រកួតទាំង ៤ លើកកន្លងមក។
20181011-wc2018qf-iraq-vs-thailand-2

អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះគឺ នៅក្នុងការប្រកួតកាលពីយប់មិញក្រុមជម្រើសជាតិថៃបានជួបប្រទះនូវគ្រោះភ័យជាបន្តបន្ទាប់ដោយត្រូវបាត់បង់កីឡាកររហូតដល់ទៅ ២ រូបជាហេតុធ្វើឱ្យនៅក្នុងវគ្គទី២ ក្រុមថៃមានកីឡាករតែ ៩ នាក់ប៉ុណ្ណោះដែលត្រូវប្រកួតតទល់ជាមួយក្រុមអុីរ៉ាក់ទាំង ១១ នាក់ ស្របពេលដែលក្រុមអុីរ៉ាក់បាននាំមុខរហូតដល់ទៅ ២ គ្រាប់ក្នុងវគ្គទី១ នោះ។  ជាងនេះទៅទៀត នៅក្នុងវគ្គទី២ នេះដែរ ក្រៅពីគ្មានឱកាសដើម្បីវាយបកវិញហើយនោះ ក្រុមដំរីសឹកក៏ត្រូវបាត់បង់គ្រាប់ ២ គ្រាប់បន្ថែមទៀតមុននឹងអាជ្ញាកណ្តាលផ្លុំកញ្ចែបញ្ចប់ការប្រកួត។

20181011-wc2%e0%b8%b0%e0%b8%b0%e0%b8%b0%e0%b8%b1%e0%b8%b1018qf-iraq-vs-thailand-10

លទ្ធផលដ៏ខកចិត្តនេះត្រូវបានអ្នកគាំទ្រជាច្រើនលើកឡើងថា ជាបរាជ័យដ៏អាក្រក់បំផុតមិនធ្លាប់មានក្នុងអំឡុងនៃការដឹកនាំរបស់គ្រូបង្វឹក Kiatisuk Senamuang ដែលទើបតែទទួលបានការវាយតម្លៃថាជាគ្រូបង្វឹកល្អជាងគេប្រចំាតំបន់អាស៊ាននោះ។ គ្រូបង្វឹករូបនេះបានពោលយ៉ាងខ្លីថា៖ «ក្រុមអុីរ៉ាក់ធ្វើបានយ៉ាងល្អ! ពីដំបូងឡើយយើងតាំងចិត្តថា យ៉ាងហោចណាស់យើងអាចបានត្រឹមស្មើបើទោះបីជាយើងបានរបូតអស់ ២គ្រាប់ហើយក៏ដោយ ប៉ុន្តែបន្ទាប់ពីបានបាត់បង់អស់កីឡាករ ២រូបរួចមក អ្វីៗក៏បានភ្លាត់ខុសពីការគ្រោងទុករបស់យើង ប៉ុន្តែខ្ញុំជឿថា អ្នករាល់គ្នាសុទ្ធតែឃើញហើយថា កីឡាកររបស់យើងពិតជាមានភាពតស៊ូពេញ ៩០ នាទីតែម្តង។»

20181011-wc2022218qf-iraq-vs-thailand-2

 

សូមបញ្ជាក់ផងដែរថា នាថ្ងៃទី៩ ខែវិច្ឆិកា ខាងមុខនេះ ក្រុមជម្រើសជាតិថៃត្រូវប្រកួតមិត្តភាពជាមួយក្រុម IR Iran មុននឹងជួបជាមួយក្រុមជម្រើសជាតិអូស្ត្រាលីនៅលើទីលាន Rajamagala National Stadium
នៅថ្ងៃទី១៥ ខែវិច្ឆិកា ក្នុងក្របខណ្ឌវគ្គជម្រុះទ្វីបអាសុីនៃពានរង្វាន់បាល់ទាត់ពិភពលោកឆ្នាំ២០១៨ ដដែលនេះ៕
2018103311-wc2018qf-iraq-vs-thailand-3
អត្ថបទ៖ មករា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត