ប្រទេស អ៊ីតាលី ដកខ្លួនចេញពីការប្រជែងធ្វើជាម្ចាស់ផ្ទះអូឡាំពិក ២០២៤ នៅទីក្រុង រ៉ូម 

លី រិទ្ធី October 12, 2016


គណៈកម្មាធិការអូឡាំពិកនៃប្រទេស អ៊ីតាលី បានប្រកាសជាផ្លូវការក្នុងការដកខ្លួនចេញពីការប្រជែងធ្វើជាម្ចាស់ផ្ទះអូឡាំពិក ២០២៤ នៅទីក្រុង រ៉ូម បន្ទាប់ពីសាលាក្រុងបានបោះឆ្នោតប្រឆាំងទៅនឹងកម្មវិធីនេះ។

screen-shot-2016-10-12-at-9-21-38-am

អភិបាលក្រុងនៃទីក្រុង រ៉ូម លោក Virginia Raggi ដែលមិពី populist Five Star party បាននិយាយថាសាលាក្រុងមានបញ្ហាចំពោះមុខដែលត្រូវដោះស្រាយដែលក្នុងនោះដូចជាការប្រមូលសម្រាមមិនបានត្រឹមត្រូវ ព្រមទាំងអំពើពុករលួយផងដែរ។

នេះមានន័យថាទីក្រុង បារីស Los Angeles និងទីក្រុង Budapest គឺជាទីក្រុងដែលនៅប្រជែងធ្វើជាម្ចាស់ផ្ទះអូឡាំពិក ២០២៤ បន្ទាប់ពីទីក្រុង Boston និងទីក្រុង Hamburg ក៏បានបោះបង់ចោលក្នុងការប្រជែងនេះផងដែរ។

គួរបញ្ជាក់ផងដែរថា គណៈកម្មាធិការអូឡាំពិកអន្តរជាតិនឹងធ្វើសេចក្តីសម្រេចនៅខែកញ្ញា ឆ្នាំក្រោយ៕

screen-shot-2016-10-12-at-9-33-57-am

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត