Kobe Bryant: ជើងឯក NBA ៥ សម័យនឹងដាក់ដេញថ្លៃស្រោមមុខរបស់ខ្លួន 

លី រិទ្ធី October 12, 2016


អតីតប្រធានក្រុមរបស់ក្រុមបាល់បោះ LA Lakers កីឡាករ Kobe Bryant នឹងដាក់ដេញថ្លៃស្រោមមុខដែលខ្លួនបានប្រើប្រាស់ក្នុងការប្រកួតដើម្បីរៃអង្គាសថវិកាសប្បុរស ដែលមានតម្លៃចាប់ផ្តើមពី $15,000 ឬ (£12,204)។

screen-shot-2016-10-12-at-8-50-45-am

កីឡាករ Bryant បានប្រើប្រាស់ស្រោមមុខនេះបន្ទាប់ពីបានបាក់ក្តោងច្រមុះក្នុងការប្រកួត 2012 All-Star game នៅពេលដែលកីឡាកររូបនេះបានឆ្លងផុត Michael Jordan ក្នុងនាមជាកីឡាករដែលរកបានពិន្ទុច្រើនជាងគេក្នុងការប្រកួត All-Star Game។

កីឡាកររូបនេះក៏បានពាក់ស្រោមមុខនេះក្នុងការប្រកួតជាមួយក្រុម Lakers ៤ ប្រកួតហើយទទួលបានឈ្មោះហៅក្រៅថា៖ ‘The Masked Mamba’។

នៅក្នុងកម្មវិធីដេញថ្លៃនេះអ្នករៀបចំបានបញ្ជាក់ថាស្រោមមុខនេះជា “a Hall of Fame worthy piece that every NBA fan would be shocked to see in person។”

កាលពីពេលកន្លងទៅ កីឡាករ Bryant បានដាក់ដេញថ្លៃស្រោមមុខរបស់ខ្លួនមួយផ្សេងទៀតដែលពេលនោះកីឡាកររូបនេះរៃអង្គាសបានប្រមាណជា $67,000 (£54,498) សម្រាប់ Kobe និង Vanessa Bryant Family Foundation៕

screen-shot-2016-10-12-at-8-50-58-am

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត