ថ្នាក់ដឹកនាំកីឡា និងគ្រូបង្វឹកនៅខេត្តឧត្តរមានជ័យទទួលបានការបណ្តុះបណ្តាលវគ្គរដ្ឋបាលកីឡា

នូ មករា October 11, 2016


ភ្នំពេញ៖ វគ្គសាមគ្គីអូឡាំពិកស្ដីពីរដ្ឋបាលកីឡាសម្រាប់ថ្នាក់ដឹកនាំកីឡា និងគ្រូបង្វឹកត្រូវបានបើកធ្វើឡើងសម្រាប់រយៈពេល ៥ថ្ងៃនៅខេត្តឧត្តរមានជ័យដោយចាប់ផ្តើមចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែតុលា ដោយមានការចូលរួមធ្វើបទបង្ហាញពីវាគ្មិនសំខាន់ៗ ៣រូបផងដែរ ។

photo_2016-10-10_08-28-45-800x600

សមាសភាពនៃវាគ្មិនទាំង៣ រូបរួមមាន លោកវេជ្ជបណ្ឌិតស្ដើង ជា ប្រធានអនុគណៈកម្មការវេជ្ជសាស្ត្រអមគណៈកម្មាធិការជាតិអូឡាំពិតកកម្ពុជាដោយលោកនឹងធ្វើការឧទ្ទេសនាមពីការត្រួតពិនិត្យដូពីង (សារធាតុហាមឃាត់) ការបញ្ជាក់ភេទ ការសង្គ្រោះបឋម និង វេជ្ជសាស្ត្រកីឡា ។ លោកកែវ សារ៉េត នាយកសាលាបាល់ទាត់បាទីឧទ្ទេសនាមពីគោលការណ៍លេងដោយយុត្តិធម៌ ការកំណត់និស្ស័យរបស់កីឡា ការអភិវឌ្ឍន៍គ្រូបង្វឹក ការអភិវឌ្ឍន៍កីឡាកម្រិតខ្ពស់ និងការដោះស្រាយបញ្ហា ។ ចំនេកឯ លោកបឹង គឹមតោ អនុប្រធាននាយកដ្ឋានអប់រំកាយ និងកីឡាត្រូវឧទ្ទេសនាមពីរបៀបធ្វើការងារជាមួយអ្នកស្ម័គ្រចិត្ត ការទំនាក់ទំនង ការរៀបចំព្រឹត្តិការណ៍កីឡា ស្ត្រី និងកីឡា ក៏ដូចជាការរៀបចំអង្គប្រជុំផងដែរ។ គួរបញ្ជាក់ថា សម្រាប់មេដឹកនាំកីឡា និងគ្រូបង្វឹកគឺពិតជាត្រូវការជាចាំបាច់នូវចំណេះដឹងពីរដ្ឋបាលកីឡា វេជ្ជសាស្រ្ត និងបញ្ហាជាច្រើនទៀតដែលពាក់ព័ន្ធជាមួយកីឡាដើម្បីធានាឱ្យការដឹកនាំរបស់ខ្លួនប្រកបទៅដោយប្រសិទ្ធភាពខ្ពស់ ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត