សហព័ន្ធកីឡាវាយសីបិទបញ្ចប់វគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្ដាល-ចៅក្រមដោយជោគជ័យ

នូ មករា October 11, 2016


ភ្នំពេញ៖ វគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្ដាលចៅក្រមកីឡាវាយសីដែលបានចាប់ផ្ដើមពីថ្ងៃទី៨ ខែតុលាមកនោះបានបញ្ចប់ដោយជោគជ័យហើយកាលពីថ្ងៃទី១០ ខែតុលាម្សិលមិញ ដោយមានវត្តមានរបស់ឯកឧត្តមមាស សារិន អនុប្រធានសហព័ន្ធកីឡាវាយសីដែលបានអញ្ជើញចូលរួមក្នុងពិធីបិទ និងចែកវិញ្ញាបនបត្រដល់សិក្ខាកាមក្នុងវគ្គទាំងមូលផងដែរ ខណៈដែលសិក្ខាកាមទាំងអស់នឹងត្រូវបំពេញតួនាទីយ៉ាងសំខាន់នៅក្នុងអំឡុងនៃការការប្រកួតកីឡាជាតិនាពេលខាងមុខនេះ។

photo_2016-10-10_11-37-10-800x600

គួរបញ្ជាក់ថា វគ្គនេះបានទទួលការជ្រោមជ្រែងពីក្រសួងអប់រំយុវជន និងកីឡា ដោយមានសិក្ខាកាម ២៣រូបចូលរួមក្នុងនោះមួយរូបជានារី  ហើយពួកគេបានធ្វើដំណើរមកពីបណ្ដាក្លិបនានាក្នុងរាជធានីភ្នំពេញ ខេត្តកំពង់ឆ្នាំង ស្វាយរៀង ពោធិ៍សាត់ និង ខេត្តក្រចេះ ក្រោមការឧទ្ទេសនាមពីសំណាក់លោកប៉ិច សុចិត្រ និង លោកក្រង សុខាំង ដែលជាកីឡាករវាយសីជើងចាស់ និងជាអាជ្ញាកណ្ដាលដែលពោរពេញដោយបទពិសោធន៍ផងនោះ។ វគ្គសិក្សានេះបានលម្អិតទៅលើច្បាប់ប្រកួតរបស់អន្តរជាតិ ក៏ដូចជាមានការអនុវត្តន៍ជាក់ស្ដែងនៅលើទីលានថែមទៀតផង៕

photo_2016-10-10_11-37-45-800x600

photo_2016-10-10_11-49-37-800x600

អត្ថបទ៖ វ៉ាន្នី

 

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត