សហព័ន្ធហាប់គីដូកម្ពុជា នឹងបើកសិក្ខាសាលាក្បាច់គុនលើកទី២នៅភ្នំពេញ

គឹមហុក October 10, 2016


ក្រោយពីសិក្ខាសាលាក្បាច់គុនលើកទី១ នៅខេត្តបាត់ដំបងរយៈពេល២ថ្ងៃដែលទើបនឹងបញ្ចប់កាលពីម្សិលមិញនេះ សហព័ន្ធកីឡាហាប់គីដូកម្ពុជា បានប្រកាសជាផ្លូវការម្ដងទៀតថា នឹងបើកសិក្ខាសាលា Central Martial Arts នេះម្ដងទៀត ក្នុងទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បន្ទាប់ពីសហព័ន្ធមួយនេះបានចូលជាសមាជិកពេញសិទ្ធរបស់NOCC។

hapkido

hapkido-nocc

អគ្គលេខាធិកាសហព័ន្ធកីឡាហាប់គីដូកម្ពុជាលោក គង ចាន់ធីណា បានមានប្រសាសន៍តាមទូរស័ព្ទមុននេះថា៖ សិក្ខាសាលាគ្រោងនឹងមានអ្នកចូលរួមជាង១០០នាក់មកពីខេត្តបាត់ដំបង សមាគមនកីឡាក្រសួងមហាផ្ទៃ សហព័ន្ធកីឡាល្បុក្កតោកម្ពុជា និង សហព័ន្ធកីឡាការ៉ាតេដូកម្ពុជា ។

បើកសិក្ខាសាលានេះមានគោលបំណងសំខាន់ឲ្យកូនខ្មែរយល់ដឹងអំពីសុខភាពរាងកាយ និងកីឡាតាមបែបវិទ្យាសាស្ត្រ ហើយការចំណាយផ្សេងៗគឺជាប្រាក់ផ្ទាល់របស់លោកសាស្ត្រាចារ្យសេង ប៊ុនសុង អតីតអ្នកហាត់គុន និងជាកីឡាប្រដាល់សេរីឆ្នើមនៅព្រំដែនកម្ពុជា-ថៃក្នុងទសវត្សរ៍ ១៩៨០ និងមិត្តភត្តិកូនសិស្សគុណជាខ្មែរនៅសហរដ្ឋអាមេរិកមួយចំនួនជួយខ្លះដែរ ក្នុងនោះ យើងក៏បានជួយដល់បងប្អូនខ្មែរក្រីក្រមួយចំនួនដែលរងគ្រោះមានជំងឺផងដែរ»។

លោកបន្តថា៖ ការសិក្សាអំពីក្បាច់គុនគឺដូចគ្នាទៅនឹងការសិក្សាផ្នែករាងកាយ និងសុខភាពដែរ។ តាមការសាវជ្រាវតាមបែបវិទ្យាសាស្ត្រ អ្នកចេះគុននិយមច្បាស់គឺចេះអត់ធ្មត់ ខន្តី និងចិត្តទូលាយ ហើយមានអធ្យាស្រ័យខ្ពស់ ពោលគឺមិនមែនជាអ្នកលេងកាប់ចាក់ទេ»។ «ក្បាច់គុនគឺជាក្បួនច្បាប់ប្រមូលផ្តុំមួយចេញពីកាយវិការសត្វ ឬមនុស្សដែលផ្គុំឡើងពីធាតុ ៤ យ៉ាងគឺដី ទឹក ភ្លើង និងខ្យល់ នៅក្នុងក្បាច់គុនធាតុដី សំដៅលើជំហរតាំងខ្លួនឲ្យរឹងមាំ ធាតុទឹកសំដៅលើកាយវិការ ឬចលនារបស់រាងកាយដូចទឹកហូរ ខ្យល់ សំដៅនឹងល្បឿន ដៃចលនា ហើយភ្លើងសំដៅលើការប៉ះទង្គិច ឬកម្លាំងវាយប៉ះខ្ទប់គ្នាដើម្បីចេញជាកម្តៅ ឬឋាមពល»។

អគ្គលេខាធិការរូបនេះ បន្ថែមថា៖ ដោយសារមើលឃើញពីការខិតខំប្រឹងប្រែង និងភាពលំបាករបស់សហព័ន្ធខ្មែរកីឡាហាប់គីដូគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានទទួលស្គាល់សហព័ន្ធដែលមិនមែនអូឡាំពិកមួយនេះជាសមាជិកពេញសិទ្ធរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ ដោយលោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានមានប្រសាសន៍ថា៖« កីឡាហាប់គីដូជាប្រភេទកីឡាមិនអូឡាំពិកដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជាជាយូរឆ្នាំមកហើយ។ អ៊ីចឹងយើងមើលឃើញថា កីឡានេះមានចលនានៅក្នុងជាតិរបស់យើង ដូច្នេះយើងទទួលស្គាល់កីឡានេះជាសមាជិករបស់អូឡាំពិកកម្ពុជាជាលក្ខណៈផ្លូវច្បាប់»។

ជាមួយគ្នានេះផងដែរ លោក វ៉ាត់ ចំរើន ក៍បានថ្លែងដែលថា៖ នេះជាលើកទីមួយដែលចលនាអូឡាំពិកទទួលស្គាល់ប្រភេទកីឡាដែលមិនមែនអូឡាំពិកជាសមាជិករបស់អូឡាំពិក ព្រោះនៅតាមបណ្តាប្រទេសផ្សេងៗទៀតនៅលើពិភពលោកប្រភេទកីឡាហាប់គីដូមិនអាចក្លាយជាសមាជិករបស់អូឡាំពិកនោះឡើយ។ ការទទួលស្គាល់ជាលក្ខណផ្លូវច្បាប់នេះមានន័យថា កីឡាហាប់គីដូអាចមានសកម្មភាពស្របច្បាប់ក្នុងប្រទេសកម្ពុជាដូចប្រភេទកីឡាអូឡាំពិកផ្សេងៗទៀត។

hapkido-cambodia

grand-master-seng-bunsong

អត្ថបទ៖ រត្ន័

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត