សំបុត្រទស្សនាវគ្គជម្រុះ AFF Suzuki Cup ចាប់ផ្ដើមលក់ថ្ងៃនេះ ខណៈទីលានពីរ កំពុងរង់ចាំការប្រកួត

គឹមហុក October 10, 2016


ភ្នំពេញ៖ ការប្រកួតជម្រុះពានរង្វាន់ AFF Suzuki Cup 2016 ដោយមានកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងចាប់ផ្ដើមប្រកួតនៅថ្ងៃទី១៥ ខែតុលាខាងមុខនេះ ដែលនឹងត្រូវធ្វើឡើងនៅលើទីលានចំនួនពីរ គឺទីលានពហុកីឡដ្ឋានជាតិ និងកីឡដ្ឋាន RSN ប៉ុន្ដែចំពោះសំបុត្រចូលទស្សនា ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ប្រកាសដាក់លក់ជាបណ្ដើរៗហើយ នៅថ្ងៃទី១០ ខែតុលានេះ ។

សម្រាប់តម្លៃសំបុត្រចូលទស្សនាការប្រកួតផ្លូវការនេះ ក៏មិនខុសពីតម្លៃសំបុត្រចូលទស្សនាការប្រកួតមិត្តភាពអន្ដរជាតិកន្លងទៅដែរ គឺរក្សាតម្លៃ ១ម៉ឺនរៀលកន្លែងអង្គុយមានកៅអី និង ៥ពាន់រៀលកន្លែងអង្គុយគ្មានកៅអី ហើយការដាក់លក់នេះ គឺមានលក់សំបុត្រទស្សនាការប្រកួតទាំង ៣ថ្ងៃតែម្ដង គឺនៅថ្ងៃទី១៥,១៨,២១ ខែតុលានេះ នៅទីលានពហុកីឡដ្ឋានជាតិ ។

ដោយឡែកក្រុមត្រៀមមកប្រកួតដណ្ដើមកៅអីជុំផ្ដាច់ព្រ័ត្រនៃពាន AFF Suzuki Cup 2016 នៅលើទឹកដីកម្ពុជា នាពេលខាងមុខ រួមមានម្ចាស់ផ្ទះកម្ពុជា ឡាវ ប្រ៊ុយណេ និងទីម័រខាងកើត ។ ចំពោះកម្មវិធីរបស់ក្រុមគោព្រៃកម្ពុជា គឺថ្ងៃទី១៥ ខែតុលា ជួបក្រុមឡាវ នៅថ្ងៃទី១៨ ខែតុលា ជួបក្រុមប្រ៊ុយណេ និងថ្ងៃចុងក្រោយនៅថ្ងៃទី២១ ខែតុលា ត្រូវជួបក្រុមជម្រើសជាតិទីម័រខាងកើត ហើយ ៣ប្រកួតនេះ នឹងធ្វើឡើងនៅវេលាម៉ោង ៦៖៣០នាទីល្ងាច លើទីលានពហុកីឡដ្ឋានជាតិដូចគ្នា ៕

aff-suzuki-ticket

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត