F1: កីឡាករ Rosberg ឈ្នះជើងឯក Japanese Grand Prix

លី រិទ្ធី October 10, 2016


ការប្រកួត Japanese Grand Prix ដែលជាការប្រកួតកម្មវិធីទី ១៧ ធ្វើឡើងនៅទីលានប្រកួត Suzuka International Racing Course, Suzuka នោះបានបញ្ចប់ទៅកាលពីម្សិលមិញដោយកីឡាករ Nico Rosberg មកពីក្រុម Mercedes បានឈ្នះជើងឯក Japanese Grand Prix ២០១៦។

នៅក្នុងការប្រកួតកម្មវីធីទី ១៧ នេះកីឡាករទាំងអស់ទាំងអស់សុទ្ធតែព្យាយាមដើម្បីដណ្តើមចំណាត់ថ្នាក់ល្អជាពិសេសកីឡាករ Lewis Hamilton ត្រូវបានលេខ ១ ដើម្បីទទួលបាន ២៥ ពិន្ទុក្នុងការបន្តប្រជែងដំណែងជើងឯកនារដូវកាលនេះ។

តែដោយសារតែកំហុសបានធ្វើឲ្យកីឡាករ Lewis Hamilton បានត្រឹមបញ្ចប់ទៅក្នុងចំណាត់ថ្នាក់លេខ ៣ ខណៈកីឡាករ Max Verstappen ដែលមកពីក្រុម Red Bull ទទួលបានលេខ ២ ក្នុងការប្រកួត Japanese Grand Prix ២០១៦ នេះ។

_91738416_japanesegp

ដូចនេះក្រោយការប្រកួតកម្មវិធីទី ១៧ នេះបានបញ្ចប់ពិន្ទុរវាងកីឡាករ Lewis Hamilton ឈលេខ ២ និងកីឡាករ Nico Rosberg ដែលឈលេខ ១ មានគន្លាតពិន្ទុរហូតដល់ទៅ ៣៣ ពិន្ទុ ខណៈកីឡាករ Daniel Ricciardo ឈនៅលេខ ៣ មាន ២១២ ពិន្ទុ។

គួរបញ្ជាក់ផងដែរថា ជ័យជម្នះរបស់កីឡាករ Nico Rosberg និងការទទួលបានលេខ ៣ របស់កីឡាករ Lewis Hamilton ក្នុងកម្មវិធី Japanese Grand Prix នេះបានធ្វើឲ្យរោងចក្រ Mercedes ក្លាយជាជើងឯកក្នុងរដូវកាល ២០១៦ ក៏ទោះបីជាការប្រកួតនៅសល់ ៤ ប្រកួតទៀតក៏ពិតមែន៕

14556597_676377499185902_2708539363777881487_o

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត