Andy Murray យកឈ្នះកីឡាករ  Grigor Dimitrov ឈ្នះជើងឯក China Open 2016

លី រិទ្ធី October 10, 2016


កីឡាករ Andy Murray យកឈ្នះជើងឯកផ្នែកបុរសទី ៥ របស់ខ្លួនក្នុងរដូវកាល ២០១៦ និងជាពានទី ៤០ ក្នុងអាជីពបន្ទាប់ពីបានយកឈ្នះលើកីឡាករ Grigor Dimitrov ក្នុងលទ្ធផល 6-4 7-6 (7-2) ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ China Open 2016។

កីឡាករលំដាប់លេខ ២ ពិភពលោករូបនេះបង្ហាញទម្រង់លេងយ៉ាងល្អក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនេះដើម្បីឈ្នះជើងឯកនៅទីក្រុង ប៉េកាំងមួយនេះ។

ក្រោយឈ្នះជើងឯក China Open កីឡាករ Murray ទទួលបាន ៥០០ ពិន្ទុ ranking points។ កីឡាករ Murray នឹងបន្តដំណើរទៅកាន់ការប្រកួតពានរង្វាន់នៅទីក្រុង សៀងហៃ ដែលកីឡាករលំដាប់លេខ ១ ពិភពលោក Novak Djokovic នឹងចូលរួមផងដែរ។

screen-shot-2016-10-09-at-9-59-28-pm

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត