ស្គរធំ-តូចប្រមាណ ៣០០ ត្រៀមទូងឲ្យកក្រើករាជធានីក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី១

នូ មករា October 9, 2016


ភ្នំពេញ៖ ជាផ្នែកមួយក្នុងការជួយធ្វើឲ្យពិធិបើក និងពិធីបើកការប្រកួតកីឡាជាតិ National Games លើកទី១កាន់តែមានភាពទាក់ទាញ និងមានការគាំទ្រកាន់តែខ្លាំងនោះ គឺគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានសហការជាមួយក្រសួងវប្បធម៌ ដើម្បីបានរៀបចំកម្មវិធីវប្បធម៌ជាច្រើនក្នុងពិធីបើក-បិទខាងលើ ពិសេសគឺមានការត្រៀមស្គរធំ-តូចប្រមាណ ៣០០គ្រឿង ដើម្បីទូងបន្លឺឡើងឲ្យកក្រើកព្រឹត្តិការណ៍កីឡាប្រវត្តិសាស្ដ្រក្នុងរាជធានីភ្នំពេញនេះទៀតផង ។

14520315_1663067920651757_5315734781595910485_n

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានឲ្យដឹងថា ព្រឹត្តិការណ៍ National Games លើកទី១ នេះនឹងធ្វើឡើងរយៈពេល ១០ថ្ងៃចាប់ពីពីថ្ងៃទី២៥ ខែតុលាទៅ ខណៈពិធីបើកការប្រកួតផ្លូវការធ្វើនៅថ្ងៃទី២៨ ខែតុលា និងពិធីបិទធ្វើនៅថ្ងៃទី០៥ខែវិច្ឆិកា ក្រោមវត្តមានដ៏ខ្ពងខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ។ ពិធីបើក-បិទនេះនឹងរៀបចំគ្រប់បែបយ៉ាងតាមលំនាំនៃការរៀបចំកីឡាស៊ីហ្គេម និងអាស៊ីហ្គេមជាដើម ដើម្បីដកយកបទពិសោធន៍ឆ្ពោះទៅឆ្នាំ២០២៣នៅពេលកម្ពុជាធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេមលើកទី៣២ ។

skor-thom_1418137452_74953_638_393

ដោយឡែកសម្រាប់ផ្នែកសំឡេង ក្រៅពីពឹងផ្អែកលើសំឡេងភ្លេងសម័យ ក្រសួងវប្បធម៌ បានត្រៀមស្គរធំ-តូចប្រមាណ ៣០០គ្រឿងពង្រាយលើទីលានពហុកីឡដ្ឋានជាតិ ដើម្បីទូងបំពងសំឡេងឲ្យកាន់តែកន្រ្ដាក់អារម្មណ៍មហាជនប្រមាណ ៥ម៉ឺននាក់ និងមានភាពអស្ចារ្យក្នុងពិធីបើក-បិទការប្រកួតកីឡា National Games លើកទី១ ។ ប៉ុន្ដែយ៉ាងណា នេះគ្រាន់តែជាផ្នែកមួយដើម្បីរួមចំណែកធ្វើឲ្យព្រឹត្តិការណ៍កីឡាជាប្រវត្តិសាស្ដ្រកក្រើកប៉ុណ្ណោះ ក្រៅពីនេះក៏មានកម្មវិធីធំៗជាច្រើនទៀតផងដែរ ។ លោក វ៉ាត់ ចំរើន បញ្ជាក់បន្ថែម ។

13988022_904117279732183_6189229495129062852_o

គួរបញ្ជាក់ថា ការប្រកួតកីឡាជាតិ លើកទី១នេះ គឺមានកីឡា ១៤ប្រភេទចូលរួម ដូចជាកីឡាអត្តពលកម្ម ហែលទឹក វាយសី បាល់បោះប្រដាល់សកល និងប្រដាល់គុនខ្មែរ បាល់ទាត់ ចំបាប់ វាយកូនឃ្លីលើតុ តេក្វាន់ដូ វាយកូនបាល់ បាល់ទះ ប៉េតង់ ល្បុក្កតោ និងកីឡាកាយសម្ព័ន្ធ ហើយព្រឹត្តិការណ៍នេះ នឹងធ្វើឡើងជាបន្ដបន្ទាប់រៀងរាល់ ២ឆ្នាំម្ដង រហូតដល់ឆ្នាំ២០២២ ដើម្បីដកស្រង់បទពិសោធន៍ឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ៕

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត