ក្បួនសឹកក្នុងសង្គ្រាមជើងទឹក

គឹមហុក November 28, 2014


training

សកម្មភាពហ្វឹកហាត់

ប្រិយមិត្តប្រាកដជាបានជ្រាប ក៏ដូចជាបានតាមដានទស្សនានៅតាមកញ្ចក់ទូរទស្សន៏ ឬតាមប្រព័ន្ធផ្សព្វផ្សាយនានាអំពីសកម្មភាពទាំងឡាយ នៃការប្រណាំងទូកកាលពីឆ្នាំមុនៗរួច មកហើយ ប៉ុន្ដែនាពលនេះយើងខ្ញុំសូមបង្វែរអារម្មណ៍ប្រិយមិត្តអ្នកអានមកជួបជាមួយនឹងសកម្មភាពនៃការហ្វឹកហាត់ និងការរៀបចំខ្លួនដើម្បីចូលរួមការប្រកួតរបស់ បណា្តកីឡាករចំណុះ ទូកងមួយនៅឯជាយរាជធានីភ្នំពញដែលមានភាពល្បីល្បាញនិង ធា្លប់ទទួលបានជោគជ័យក្នុងការប្រកួតជាច្រើនលើករួចមកហើយ។

«តាមពិតទៅក្នុង វត្តច័ន្ទបុរីវង្សនេះ មានទូកងផ្ទាល់ខ្លួន តាំងតែពីអំឡុងទសវត្សរ៍ឆ្នាំ១៩៨០ មកម៉្លេះ ប៉ុន្ដែក្រោយមកទើប សម្តចព្រះវនរ័ត ណយ ច្រឹក ព្រះសង្ឃនាយករងទី៣ នៃព្រះរា ជាណាចក្រកម្ពុជា ព្រមដោយមានការឧបត្ថម្ភពីសម្ដេចតេជោ ហ៊ុន សន ផងទើបវត្តទទួលបាននូវទូកងថ្មីមួយដែលធា្លប់ចូលរួមប្រកួតកន្លងមកនេះ ដោយមាននាមថា ច័ន្ទវង្សាមហាសែនតេជះ ដែលធា្លប់ទទួលបានជ័យជំនេះជាច្រើនដងរួចមកហើយទាំងក្នុងការប្រកួតក្នុងក្របខណ្ឌរាជធានី និងក្របខណ្ឌទូទាំង ប្រទេសផងដរ។» នេះជាការលើកឡើងរបស់លោកពូ នួន ប៊ុន សមាជិកគណៈកម្មការដឹកនាំទូកងប្រចាំវត្តនេះតែម្តង។ លោកពូបានបញ្ជាក់បន្ថែមថា៖ «ការទទួលបានជ័យជំនះនេះមិនមែនជាការងយស្រួល ឬបានដោយចៃដន្យនោះទេ ប៉ុន្ដែគឺវាបានកើតចញពីការប្រឹងប្រែងហ្វឹកហាត់ទៀងទាត់ គោរពវិន័យ និង សាមគ្គីភាពរបស់កីឡាករ ព្រមទាំងគណៈកម្មការដឹកនាំទូក ជាពិសសព្រះចៅអធិការវត្តតែម្តង ដែលតែងតែយកព្រះទ័យទុកដាក់ឧបត្ថម្ភទាំងកាយ និងចិត្តដល់កីឡាករគ្រប់ពលវលា។»

ជាការពិតណាស់ ស្ថិតក្នុងសភាពហ្វឹកហាត់យ៉ាង សស្រាក់សស្រាំ តាំងពីម៉ោង ៤ទៀបភ្លឺរហូតដល់ម៉ោង ៧ ព្រឹក កីឡាករចំណុះទូកទាំងអស់ចំនួន៧៥នាក់រួមទាំងកីឡាករបម្រុង១០ នាក់ផងនោះត្រូវបានបែងចែកគ្នាជា ៧ក្រុមហើយពួកគេមា្នក់ៗបាននាំគ្នាធ្វើដំណើរមកកាន់ផ្ទះរបស់លោកចៅសង្កាត់ដើម្បីធ្វើការហ្វឹកហ្វឺនទៅតាមបច្ចេកទេស ដោយរួមមានការរត់កំដៅសាច់ ដុំ និងការទាញបាវខ្សាច់ដែលមានទម្ងន់រហូតដល់៣០ គីឡូក្រាមជាដើម។ បនា្ទប់ពីការហ្វឹកហាត់បែបនេះត្រូវបានបញ្ចប់ ទើបមានការហាត់សមអុំទូកផ្ទាល់នៅក្នុងបឹងខាងមុខវត្ត ឬ នៅលើផផ្ទៃទឹកទន្លេតែម្តង។
វាប្រាកដជាមិនមែនជារឿងងាយស្រួលឡើយ ក្នុងការប្រមូលចងក្រងកីឡាករ និងការហាត់សមទាំងព្រឹមព្រហាមបែបនេះនោះ ប៉ុន្ដែលោកពូ ប៊ុន បានមានប្រសាសន៍ថា៖ «តាមពិតទៅនៅក្នុងវត្តយើងមានទូកដល់ទៅពីរឯណោះ ប៉ុន្ដែយើងមានកង្វះខាតកីឡាករសម្រាប់ទូកមួយទៀត ទើបមានវត្តមានប្រកួតតែទូកនេះមួយ។ ការខ្វះខាតនេះមិនមែនមកពីគ្មានការសាមគ្គីក្នុងសហគមន៍របស់យើងទេ ប៉ុន្ដែនេះគឺមកពីក្នុងតំបន់នេះមិនមានយុវជនពេញកម្លាំងដែលអាចប្រកួតបាន ព្រោះថាកីឡានេះត្រូវការអ្នកមានកាយសមបទារឹងមាំ ចេះហែលទឹក និងមានឆន្ទៈមោះមុតក្នុងការប្រកួត ជាក់ស្ដែងកីឡាករទាំងអស់នេះសុទ្ធតែបានលះបង់ពេលវលា និងតស៊ូក្នុងការហ្វឹកហាត់គួរឲ្យកោតសរសើរ ពួកគមា្នក់ៗក្រៅពីមានរាងកាយមាំទាំ គេក៏មានឆន្ទៈ កា្លហាន និងមានការរួមសាមគ្គីគ្នាល្អណាស់ ពិសេសពួកគេសុទ្ធតែយល់ថាការចូលរួមនេះជាការស្ម័គ្រចិត្តមួយដែលនឹងផ្តល់នូវកិត្តិយសយ៉ាងធំធងសំរាប់ភូមិ ឃុំទាំងមូល។ ប៉ុន្ដែដើម្បីឈ្នះបាន គឺយើងត្រូវមានការសាមគ្គីរវាងគ្នានឹងគ្នា ព្រោះថា នេះជារឿងសំខាន់បំផុតនៃភាពជោគជ័យរបស់ទូកនីមួយៗ»
សំរាប់កីឡាកររបស់ទូក ច័ន្ទវង្សាមហាសែនតេជះ គឺសុទ្ធសឹងតែជាកីឡាករនៅក្នុងភូមិចំណុះជាជើងវត្ត ច័ន្ទបុរីវង្សាផ្ទាល់ ដោយមិនមានកីឡាករមកពីក្រៅភូមិនោះទេ និងភាគ ច្រើនជាកីឡាករមានបទពិសោធន៍ច្រើន ក្នុងការប្រណាំងទូក ព្រោះជាកីឡាករចាស់ៗ ដែលធា្លប់បានចូលរួមប្រកួតជាច្រើនដងមកហើយ។ ចំណុចនេះធ្វើឲ្យកីឡាករមានសាមគ្គីភាពគ្នា ព្រមទាំងមានគោលដៅតែមួយជាមួយគ្នាគឺនាំយកជ័យជំនះជូនភូមិស្រុក និងវត្តរបស់ពួកគេ។

យ៉ាងណាក៏ដោយ ទូកក៏ជាកតា្តចលករសំខាន់មួយមិនអាចមើលរំលងបានឡើយ ព្រោះថាប្រសិនបើទូកត្រូវបានធ្វើឡើងដោយមិនត្រឹមត្រូវទៅតាមបច្ចកទសទេនោះ នៅពេលអុំ ទូកនឹងមិនមានល្បឿនលឿនតាមចង្វាក់អុំនោះទេ (ក្បាលទូកមិនងើប) ហើយក៏ធ្វើឲ្យជួបការខកចិត្តតែម្តង ឬជួនកាលត្រូវលិច លង់ក៏មាន។ ដូច្នះបើកាលណាយើងជ្រើសរីសជាងដែលល្អដើម្បីធ្វើទូកស្របតាមបច្ចកទេស ពេលអុំទូកហាក់មានសន្ទុះក្បាលទូកងើប ជម្រុញឲ្យទូកទៅមុខលឿនកាត់បន្ថយកម្លាំងរបស់អ្នកអុំបានមួយចំណែកដែរ និងសំខាន់បំផុតមួយទៀតនោះ គឺកម្លាំងចិត្តរបស់កីឡាករតែម្តង ព្រោះអីនៅពេលអុំទូក កម្លាំងចិត្តជាអ្នកជម្រុញឲ្យកីឡាករប្រឹងប្រែងអស់ពីសមត្ថភាព និង រក្សាសាមគ្គីភាពគ្នា។ ដូចនេះគណៈកម្មការវត្ត ក៏ដូចជាព្រះចៅអធិការមិនភ្លេចឡើយពីចំណុចនេះដោយបានធ្វើការផ្គត់ផ្គង់ម្ហូបអាហារ ការសា្នក់នៅរបស់កីឡាករ នៅអំឡុងពេលប្រកួត ជាពិសស ក្នុងពេលកីឡាករហ្វឹកហាត់ ពោលគឺប្រសិនបើកីឡាករណាអាច អុំបាវខ្សាច់បានចំនួន២០០ដង ក្នុងការហ្វឹកហាត់មួយព្រឹកនោះ នឹងទទួលបានការឧបត្ថម្ភអង្ករ ៥០គីឡូក្រាម ជាការលើកទឹកចិត្ត និងជួយដោះស្រាយជីវភាពរបស់កីឡាករបានមួយចំណែកដែរ។

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត