គ្រូបង្វឹកស្រីលង្កា៖ ប្រាក់ មុនីឧត្តម គឺជាឧបសគ្គធំសម្រាប់ការប្រកួតថ្ងៃស្អែក!

នូ មករា October 8, 2016


ភ្នំពេញ៖ ខណៈដែលការប្រកួតមិត្តភាពរវាងក្រុមជម្រើសជាតិកម្ពុជា និងស្រីលង្កា កាន់តែកៀកជិតដល់ហើយនោះ លោក Dudley Steinwall គ្រូបង្វឹកក្រុមជម្រើសជាតិស្រីលង្កាបានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី៨ ខែតុលា នេះថា កីឡាករកម្ពុជា ប្រាក់ មុនីឧត្តម គឺជាឧបសគ្គដ៏ធំមួយសម្រាប់ក្រុមរបស់លោក។

14611155_1800808210156679_8314806573031526193_n

គ្រូបង្វឹករូបនេះបានបន្ថែមថា ខ្សែប្រយុទ្ធរូបនេះមានស្មារតីរឹងមាំល្អនៅក្នុងពេលប្រកួត ដូច្នេះកូនក្រុមរបស់លោកត្រូវតែមានការប្រុងប្រយ័ត្នចំពោះកីឡាកររូបនេះ ព្រោះគេគឺជាខ្សែប្រយុទ្ធឆ្នើមមួយរូបដែលអាចបង្អាក់ដំណើរជោគជ័យរបស់ក្រុមលោកបាន។

14470366_1800068820230618_2232726221396948342_n

ជាមួយគ្នានេះដែរ លោក Dudley Steinwall ក៏បានបញ្ជាក់ដែរថា លោកមិនមានការព្រួយបារម្ភចំពោះចំនួនអ្នកគំាទ្រដែលអាចបំបាក់ស្មារតីកូនក្រុមរបស់លោកនោះទេ ប៉ុន្តែអ្វីដែលលោកមើលឃើញនោះគឺ ក្រៅពីមានកីឡាករល្អៗជាច្រើននោះ ក្រុមកម្ពុជាក៏មានទម្រង់លេងល្អ ពិសេសគឺការការពារតែម្តង យ៉ាងណាក៏ដោយលោកនឹងជំរុញ ក៏ដូចជាលើកទឹកចិត្តដល់កីឡាករក្នុងក្រុមទាំងមូលឱ្យប្រឹងប្រែងដើម្បីទទួលបានលទ្ធផលល្អនៅថ្ងៃស្អែកនេះ។

14469430_1800068426897324_2651615162783363134_n

គួរបញ្ជាក់ថា ការប្រកួតនឹងចាប់ផ្ដើមនៅម៉ោង ៦៖៣០នាទី ថ្ងៃទី៩ ខែតុលា ស្អែកនេះ ហើយក៏មានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ BTV-News ផងដែរ៕

អត្ថបទ៖ មករា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត