សហព័ន្ធបាល់បោះរៀបចំការប្រកួតដណ្តើមពាន 123 FLY ជាលើកទី៣

នូ មករា October 8, 2016


ភ្នំពេញ៖ នៅថ្ងៃទី៨ ខែតុលានេះសហព័ន្ធកីឡាបាល់បោះកម្ពុជាបានសហការជាមួយក្រុមហ៊ុនទេសចរណ៍ 123 FLY ដើម្បីរៀបចំការប្រកួតបាល់បោះដណ្ដើមពានរង្វាន់ក្រុមហ៊ុនទេសចរណ៍123 FLY  នេះផ្ទាល់តែម្តង។ នេះគឺជាព្រឹត្តិការណ៍មួយដែលមានលក្ខណៈបង្កឱកាសសប្បាយដល់យុវវ័យពិសេសកីឡាករ-កីឡាការិនីកម្រិតថ្នាលផងដែរ ។

photo_2016-10-08_09-45-54-800x600

លោកម៉ក ចាន់ភិរុណ សមាជិកប្រតិបត្តិសហព័ន្ធបានឲ្យដឹងថាការប្រកួតនេះគឺលេងតែពាក់កណ្ដាលទីលានប៉ុណ្ណោះដោយម្ខាងៗមានគ្នា ៣ នាក់ ហើយ ថិរៈវេលាប្រកួតមាន១០នាទី ។ សម្រាប់បុរសមាន ២០ក្រុមចូលរួមដោយបែងចែកជា ៤ពូលហើយមួយពូលៗមាន ៥ក្រុម ។ ពូលនីមួយៗត្រូវជ្រើសរើស ២ក្រុមដែលមានពិន្ទុលើសគេដើម្បីឡើងទៅលេងបន្តវគ្គ ១ភាគ៤ ផ្ដាច់ព្រ័ត្រ ហើយ៤ក្រុមដែលឈ្នះនៅវគ្គ១ភាគ៤ផ្ដាច់ព្រ័ត្រនឹងបានឡើងលេងនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ។ ក្រុមដែលឈ្នះវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រត្រូវប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ ១ ។

photo_2016-10-08_09-46-10-800x600

សូមបញ្ជាក់ថា សម្រាប់បុរសកំណត់យកអាយុក្រោម១៨ឆ្នាំ ចំពោះនារីវិញកំណត់យកអាយុក្រោម២៣ឆ្នាំ ។ក្នុងព្រឹត្តិការណ៍នេះមាននារីចូលរួមតែ ៣ ក្រុមប៉ុណ្ណោះដោយការប្រកួតតាមរូបមន្តវិលជុំ ។ លោកកៅ កាន់ណាលី អគ្គលេខាធិការរងសហព័ន្ធកីឡាបាល់បោះកម្ពុជាបានបញ្ជាក់ដែរថានេះជាការប្រកួតប្រចាំឆ្នាំមួយរបស់សហព័ន្ធកីឡាបាល់បោះកម្ពុជា៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត