ដល់វេន ឃុន សំខាន់ និង ផង់ សុភាព ប្រកួតជាមួយថៃហើយចុងសប្ដាហ៍នេះ

នូ មករា October 7, 2016


ភ្នំពេញ៖ ការប្រកួតដណ្តើមខ្សែក្រវាត់គោជល់លើសង្វៀន CNC នាយប់ថ្ងៃទី៨ ខែតុលានេះនឹងមានអ្នកប្រដាល់កម្ពុជា ២ រូបត្រូវប្រឈមមុខជាមួយអ្នកប្រដាល់ថៃ ។ ពោលគឺអ្នកប្រដាល់ឃុន សំខាន់ មកពីក្លិបកងពលតូចលេខ៧០ ត្រូវប្រកួតជាមួយអ្នកប្រដាល់ថៃ Kongmethy Sitpumpeun ដែលនេះជាការប្រកួតដំបូងរបស់ពួកគេនៅក្នុងព្រឹត្តិការណ៍នេះ ។

khun-samkhan-khmer-800x600

សំខាន់ គឺជាអ្នកប្រដាល់ដែលនិយមប្រើកែងដើម្បីយកឈ្នះគូប្រកួតតែកែងរបស់គេវ៉ៃចេញមានលក្ខណៈផ្សងព្រេងច្រើនជាងគឺវ៉ៃចេញមិនសូវចំគោលដៅឡើយ ។ អ្នកប្រដាល់កម្ពុជារូបនេះមានប្រវត្តិប្រកួតចំនួន៨១ដង ឈ្នះ៦០ដង ចាញ់ចាញ់១៨ដង ស្មើ៣ដង និងវាយគូប្រកួតឲ្យសន្លប់១២ដង ។

korng-methythai-800x600

ចំពោះអ្នកប្រដាល់ថៃ Kongmethy Sitpumpeun វិញគេមានប្រវត្តិវ៉ៃមិនអន់នោះទេ ដោយធ្លាប់ឈ្នះ៨០ដង ចាញ់១៨ដងស្មើពិន្ទុ ៣ ដង និងវាយគូប្រកួតឲ្យសន្លប់បាន១០ដង ។

manav-thorng-thai-800x600

ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរ ផង់ សុភាព មកពីក្លិបតាឡីដំរីមានរិទ្ធត្រូវប្រកួតជាមួយអ្នកប្រដាល់ថៃ Manavthorng Nethnamchai ។ អ្នកប្រដាល់កម្ពុជាផង់ សុភាព មានប្រវត្តិប្រកួតចំនួន ៧៥ដង ឈ្នះ៦០ដង ចាញ់១៣ដងស្មើពិន្ទុ ២ដង និងវាយគូប្រកួតឲ្យសន្លប់បាន១៣ដង ។  ចំពោះManavthorng Nethnamchai វិញមានប្រវត្តិប្រកួតចំនួន៩០ដង ឈ្នះ៧៥ដង ចាញ់១០ដងស្មើពិន្ទុ៥ដង និងវាយគូប្រកួតឲ្យសន្លប់១០ដង៕

phorng-sopheap-khmer-800x600

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត