ក្បាច់គុនជូជីតស៊ូ (Jiu Jitsu) កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងឡើងៗនៅកម្ពុជា

នូ មករា October 7, 2016


 

ភ្នំពេញ៖ ស្ថិតនៅលើអាគារមួយនៅម្តុំវត្តកោះដែលជាទីប្រជុំជនដ៏មមាញឹកកណ្តាលរាជធានីភ្នំពេញ គេបានឃើញក្រុមយុវជន ក៏ដូចជាកុមារមួយចំនួនបានធ្វើដំណើរប្រកបដោយភាពស្វាហាប់មកកាន់ទីនេះដើម្បីធ្វើការហ្វឹកហាត់កីឡាយុទ្ធគុនមួយប្រភេទដែលហាក់ដូចជាថ្មីថ្មោងនៅឡើយសម្រាប់ប្រជាជនខ្មែរ ខណៈដែលបណ្តាប្រភេទកីឡាស្រដៀងគ្នានេះដូចជាការ៉ាតេ ឬ យូដូជាដើមបានទទួលការគាំទ្រច្រើនជាងក្បាច់គុនជូជីតស៊ូនេះ ព្រមទាំងមានវត្តមាននៅក្នុងប្រទេសកម្ពុជាយូរមកហើយ។ យ៉ាងណាក៏ដោយ ស្ថាបនិក H/Art Academy Jiu Jitsu ដែលជាសាលាបណ្ដុះបណ្ដាលក្បាច់គុននេះមានគោលដៅ និងបេសកកម្មយ៉ាងច្បាស់លាស់ក្នុងការនាំយកជូជីតស៊ូមកកាន់ប្រទេសកម្ពុជា និងធ្វើឱ្យវាក្លាយជាកីឡាមួយដ៏ពេញនិយមនាថ្ងៃអនាគតថែមទៀតផង។
1470888796

គ្រូបង្វឹក Vivaddhana Khaou បានថ្លែងថា៖ «ផ្តើមចេញពីក្រុមតូចមួយឈ្មោះ BJJ Cambodia ដែលហាត់នៅច្រើនកន្លែង បន្ទាប់មកយើងធ្វើឱ្យកីឡានេះមានប្រជាប្រិយភាពនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង។ ពេលក្រុមយើងរីកធំឡើង យើងមានបំណងធ្វើឱ្យវារីកដុះដាលយ៉ាងប្រសើរទៅមុខទៀត យើងចង់ឱ្យសាលានេះក្លាយជាកន្លែងដែលមនុស្សម្នាគ្រប់ជាន់ថ្នាក់មកហាត់បានគ្រប់គ្នា ទោះជាខ្មែរឫបរទេសក្តី។ នេះជាសាលាបណ្តុះបណ្តាលតែមួយគត់ដែលផ្ដោតទៅលើកាយសម្បទានបោកចំបាប់ ដែលមានគោលបំណងធ្វើឱ្យកីឡានេះអាចរៀនបានគ្រប់អតិថិជន ដោយមិនប្រកាន់វណ្ណៈ ភេទ ឬអាយុឡើយ ឥឡូវនេះ យើងរកបានកន្លែងដ៏ល្អមួយឈ្មោះ H/Art Academy Jiu Jitsu ហើយទស្សនៈរបស់យើងគឺចង់ឱ្យសាលានេះក្លាយជាកន្លែងដែលបម្រើឱ្យសង្គមទាំងមូល ដែលក្រុមគ្រួសារ និងមិត្តភក្ដិទាំងអស់អាចមកហាត់ដោយសុវត្តិភាព ហើយពង្រឹងវិជ្ជាជីវៈតាមបែប ជូជីតស៊ូ ។ យើងផ្ដោតទៅលើក្បាច់បោកចំបាប់ ដើម្បីសុខភាព និងជាក្បាច់ការពារខ្លួន ទោះជាអ្នកមកដើម្បីហាត់ប្រាណ ឫដើម្បីហាត់ការពារខ្លួន ឫហាត់ដើម្បីការប្រកួតប្រជែងយើងមានបំណងឱ្យអ្នកហាត់បានទាំងអស់! ជឿជាក់លើឥទ្ធិពលនៃ ជូជីតស៊ូ ដែលធ្វើនឹងឱ្យយើងក្លាយជាមនុស្សល្អនិងទុកចិត្តលើខ្លួនឯង។»

untitled-12

សូមបញ្ជាក់ថា ជូជីតស៊ូ គឺជាកីឡាក្បាច់គុនបុរាណមួយរបស់ជនជាតិជប៉ុន ប៉ុន្តែត្រូវបានចងក្រងជាកីឡាក្បាច់គុនមួយបន្ទាប់ពីវាបានធ្វើដំណើរទៅដល់ប្រទេសប្រេសុីលនោះ។ ជូជីតស៊ូ ក៏ផ្តល់ឱ្យអ្នកហាត់ចេះពីវិធីការពារខ្លួនដ៏មានប្រសិទ្ធិភាព ពិសេសស្ត្រីភេទពីការរំលោភបំពាន ហើយវាជាក្បាច់គុណដែលបង្រៀនមិនឱ្យកើតភាពភ័យស្លន់នៅពេលជួបឧបសគ្គធ្ងន់ធ្ងរ ហើយអាចរកវិធីប្រឈម និងឧបសគ្គទាំងនោះបានដោយជោគជ័យ។ វាក៏អាចផ្តល់ដល់អ្នកហ្វឹកហាត់ដែលមានបំណងចង់ក្លាយជាកីឡាករផ្នែកយុទ្ធគុនបានទទួលនូវបទពិសោធន៍ និងបច្ចេកទេសថ្មីៗបន្ថែមទៀតសម្រាប់អាជីពរបស់ពួកគេផងដែរ ជាក់ស្តែងកីឡាករវាយក្នុងទ្រុង (MMA) ចាន់ រតនា ដែលកំពុងមានកេរ្តិ៍ឈ្មោះល្បីនៅកម្ពុជាក៏ជាកីឡាករផ្នែកកីឡាជូជីតស៊ូនេះដែរ។

14380075_302179423487314_6208907932635226088_o

គ្រូបង្វឹកដែលបានចាប់កំណើតនៅប្រទេសបារាំងរូបនេះបានឱ្យដឹងថា ការហាត់ ជូជីតស៊ូ គឺអាចចាប់ផ្ដើមពីក្មេងមកម្ល៉េះ វាអាចធ្វើឱ្យក្មេងៗក្លាហានចេះគោរពខ្លួនឯង និងចេះគោរពអ្នកដ៏ទៃទៀតផង។ មិនត្រឹមតែប៉ុណ្ណោះ កីឡានេះផ្ដល់ឱ្យក្មេងៗ ចេះទំនាក់ទំនងក្នុងសង្គមល្អជាងមុន ចេះដោះស្រាយនូវបរាជ័យនៃជីវិត មានទំនុកចិត្តក្នុងខ្លួន និងមានវិន័យត្រឹមត្រូវក្នុងការងារថែមទៀតផង។
untitled-1
អត្ថបទ៖ មករា

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត