ពិធីបើកព្រឹត្តិការណ៍កីឡាជាតិ នឹងក្លាយជាទស្សនីយភាពដ៏រស់រវើកមិនធ្លាប់មានពីមុនមក!

នូ មករា October 7, 2016


ភ្នំពេញ៖ នៅថ្ងៃស្អែកនេះ ពិធីបើកព្រឹត្តិការណ៍កីឡាជាតិលើកទី១ របស់កម្ពុជានឹងចាប់ផ្ដើមប្រារព្ធជាផ្លូវការហើយ ខណៈដែលពិធីនេះនឹងមានការសម្តែងក្បាច់គុនរួមគ្នារវាងក្បាច់គុនបុរាណខ្មែរជាមួយក្បាច់គុនកងទ័ពដែលសម្តែងដោយកីឡាករ កីឡាការិនីកម្ពុជា និងកងយោធពលខេមរភូមិន្ទ។ លើសពីនេះក៏មានការសម្តែងផ្ទាំងទស្សនីយភាពដែលឆ្លុះបញ្ចាំងពីសន្តិភាព សេរីភាព និងទំនាក់ទំនងរវាងសិល្បៈ និងកីឡាដែលរៀបចំដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈទៀតផង។ ជាមួយគ្នានេះ ក៏មានការប្រគំសម្តែងស្គរធំរបស់ក្រុមស្គរធំមកពីវិទ្យាស្ថានអប់រំកាយ និងកីឡាព្រមទាំងមានការសម្តែងក្បាច់គុនល្បុក្កតោដោយក្រុមកីឡាករដែលមានអាយុក្រោម ១៥ឆ្នាំផងដែរ។

14716177_1125444857542874_5064777497732141903_n

ចំពោះពិធីបើកវិញនឹងមានការចូលរួមពីសំណាក់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន រួមជាមួយវត្តមានកីឡាករ-កីឡាការិនី និងព្រឹទ្ធាចារ្យកីឡាល្បីៗដែលធ្លាប់បានកសាងស្នាដៃជូនជាតិនាពេលកន្លងមកដោយអត្តពលិកកម្ពុជាវ័យចំណាស់ទាំងនេះនឹងកាន់រត់ដង្ហែរភ្លើងគប់មកកាន់ពហុកីឡដ្ឋានជាតិដើម្បីអុជភ្លើងបើកព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី១ ផងដែរ។

14650363_1126095607477799_3321091773873180697_n

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានមានប្រសាសន៍ថា៖ «ការបើកការប្រកួតកីឡាជាតិជាលើកទី១នេះ យើងធ្វើលំនាំតាមរូបមន្តដូចទៅនឹងការប្រកួតលក្ខណៈអន្តរជាតិ និងពិភពលោក ពោលគឺធ្វើលំនាំដូចការបើកការប្រកួតស៊ីហ្គេម អាស៊ានហ្គេម និងអូឡាំពិកហ្គេម ហើយព្រឹត្តិការណ៍កីឡាជាតិលើកទី១ របស់កម្ពុជានេះនឹងទទួលបានការគាំទ្រ និងល្បីខ្លាំងដល់ឆាកអន្តរជាតិជាមិនខាន»។

14556668_952432864900624_6930823245888714347_o

គួរបញ្ជាក់ផងដែរថា ការប្រកួតកីឡាជាតិលើកទី១ ត្រូវបានរៀបចំឡើងដើម្បីពង្រឹងបច្ចេកទេសធនធានមនុស្ស និងដកស្រង់បទពិសោធន៍ដើម្បីចម្រាញ់យកអត្តពលិកដែលមានសមត្ថភាពសម្រាប់ត្រៀមប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ ខាងមុខ ចំណែកក្នុងពិធីបើកនាថ្ងៃទី២៨ ខែវិច្ឆិកា វិញនឹងធ្វើឡើងចាប់ពីវេលាម៉ោង ៥.០០ ល្ងាច ខណៈដែលមហាជនត្រូវបានបើកឱ្យចូលទស្សនាដោយសេរី៕

14695549_1127313274022699_8591445857613000815_n

អត្ថបទ៖ រត្ន័

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត