ក្រុមហ៊ុន​ OCIC សន្យាកែលម្អសោភ័ណភាពបរិវេណពហុកីឡដ្ឋានជាតិឡើងវិញក្រោយមានទឹកដក់ និងបញ្ហាបរិស្ថាន

នូ មករា October 6, 2016


ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នំា២០១៦ នេះឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយកកីឡា រួមជាមួយមន្ត្រីក្រោមឱវាទ បានសហការជាមួយតំណាងក្រុមហ៊ុនអាណិកជនខ្មែរនៅបរទេស ឬអូស៊ីអាយស៊ី (OCIC) ដើម្បីចុះពិនិត្យមើលបរិស្ថានជុំវិញពហុកីឡដ្ឋានជាតិ ពិសេសទីតាំងដែលមានដក់ទឹកជាប្រចាំនាអំឡុងរដូវវស្សាដូចជានៅលើដងផ្លូវក្នុងពហុកីឡដ្ឋានជាតិជាដើមនោះ។

14560055_917213555049528_3572752934515044237_o

បន្ទាប់ពីបានពិនិត្យ និងពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់រួចមកភាគីក្រុមហ៊ុន OCIC បានសន្យាថានឹងធ្វើការជួសជុលតំបន់ទាំងនោះឱ្យមានសោភ័ណភាពល្អឡើងវិញ និងឱ្យពុំមានទឹកដក់តទៅទៀតទេ ។ ជាមួយគ្នានេះដែរ ឯកឧត្តមអគ្គនាយកកីឡាក៏បានថ្លែងអំណរគុណដល់ក្រុមហ៊ុន OCIC ដែលបានចូលរួមចំណែកធ្វើឲ្យបរិស្ថានក្នុងពហុកីឡដ្ឋានបានល្អប្រសើរទៅតាមការគ្រោងទុកនោះ៕

14567569_917213531716197_5839182113274805412_o

14500737_917213628382854_2755328552094649375_o

14560114_917214355049448_3392748150977212099_o

 

ប្រភព៖ អគ្គនាយកដ្ឋានកីឡា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត