NOCC បង្ហាញមុខបណ្តាកីឡាករជើងចាស់ដែលនឹងត្រូវក្លាយជាអ្នករត់ភ្លើងគុបសម្រាប់ការបើកកីឡាជាតិលើកទី១

នូ មករា October 6, 2016


ភ្នំពេញ៖ ក្នុងអង្គប្រជុំមួយនាព្រឹកថ្ងៃទី៦ ខែតុលា នេះ ឯកឧត្តមវ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានកំណត់បានហើយនូវសមាសភាពកីឡាករជើងចាស់ដែលនឹងត្រូវបំពេញភារកិច្ចប្រកបដោយកិត្តិយសជាអ្នករត់កាន់ភ្លើងគុបក្នុងថ្ងៃបើកការប្រកួតកីឡាជាតិលើកទី១ នាថ្ងៃទី២៨ ខែតុលា ខាងមុខនេះ។

%e1%9e%9b%e1%9f%84%e1%9e%80%e1%9e%8f%e1%9e%bc-%e1%9e%9a%e1%9e%b7%e1%9e%91%e1%9f%92%e1%9e%92%e1%9e%b7%e1%9e%99%e1%9f%89%e1%9e%b6

លោកតូ រិទ្ធិយ៉ា អ្នករត់ចម្ងាយដ៏លេចធ្លោនៅទសវត្សរ៍ឆ្នាំ៨០ និង ៩០

យោងតាមការបញ្ជាក់របស់ឯកឧត្តមវ៉ាត់ ចំរើន បានឱ្យដឹងថា លោកកែវ ថុន អតីតកីឡាកររត់ប្រណាំងក្នុងទសវត្សរ៍ឆ្នាំ៦០ នោះគឺជាអ្នកទទួលភ្លើងគប់ពីសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បន្ទាប់មកទៀតលោកអ៊ាត គឹមហេងអ្នកហែលទឹកដ៏ល្បីល្បាញនាទសវត្សរ៍៦០ លោកសោម សារ៉ន ហៅមាំង ដែលជាកីឡាករបាល់ទាត់ដ៏ឆ្នើមក្នុងទសវត្សរ៍ឆ្នាំ៨០ និង លោកតូ រិទ្ធិយ៉ា អ្នករត់ចម្ងាយដ៏លេចធ្លោនៅទសវត្សរ៍ឆ្នាំ៨០ និង ៩០ ក៏នឹងក្លាយជាអ្នកកាន់ភ្លើងគុបបន្តមកទៀតដែរ។

%e1%9e%9b%e1%9f%84%e1%9e%80%e1%9e%80%e1%9f%82%e1%9e%9c-%e1%9e%90%e1%9e%bb-%e1%9e%93

លោកកែវ ថុន អតីតកីឡាកររត់ប្រណាំងក្នុងទសវត្សរ៍ឆ្នាំ៦០

ជាមួយគ្នានេះដែរ អតីតកីឡាការិនីចាស់ៗដែលមានវ័យច្រើន និងមិនអាចរត់បាននោះគឺនឹងត្រូវបំពេញតួនាទីជាអ្នកកាន់ទង់ដង្ហែរក្នុងពិធីបើកការប្រកួតនោះដែរ ។ ជាងនេះទៅទៀត ព្រមគ្នានឹងការចូលរួមរបស់កីឡាករ-កីឡាការិនីជើងចាស់ទាំងអស់នោះ គណៈកម្មាធិការរៀបចំនឹងធ្វើការផ្សព្វផ្សាយឲ្យប្រជាជនកម្ពុជាបានដឹងពីប្រវត្តិរបស់ពួកគាត់ក៏ដូចជាសមិទ្ធផល និងឆ្នាំដែលពួកគាត់បានទទួលលទ្ធផលល្អជាងគេក្នុងការប្រកួតកន្លងមកផងដែរ ។

%e1%9e%9b%e1%9f%84%e1%9e%80%e1%9e%9f%e1%9f%84%e1%9e%98-%e1%9e%9f%e1%9e%b6%e1%9e%9a%e1%9f%89%e1%9e%93-%e1%9e%a0%e1%9f%85-%e1%9e%98%e1%9e%b6%e1%9f%86%e1%9e%84

លោកសោម សារ៉ន ហៅមាំង ដែលជាកីឡាករបាល់ទាត់ដ៏ឆ្នើមក្នុងទសវត្សរ៍ឆ្នាំ៨០

ស្របគ្នានេះ ឯកឧត្តមវ៉ាត់ ចំរើន បានបន្តថាពេលនេះគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបន្តអំពាវនាវ និងស្វែងរកអតីតអត្តពលិកចាស់ៗឲ្យមកចូលរួមក្នុងការប្រកួតកីឡាជាតិនេះដើម្បីជួយផ្ដល់បទពិសោធន៍នៅក្នុងការប្រកួតកីឡាកម្រិតជាតិដ៏ធំជាលើកដំបូងនេះផងដែរ៕

%e1%9e%9b%e1%9f%84%e1%9e%80%e1%9e%a2%e1%9f%8a%e1%9e%b6%e1%9e%8f-%e1%9e%82%e1%9e%b9%e1%9e%98%e1%9e%a0%e1%9f%81%e1%9e%84

លោកអ៊ាត គឹមហេងអ្នកហែលទឹកដ៏ល្បីល្បាញនាទសវត្សរ៍៦០

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត