Golf: កីឡាករ Justin Rose ត្រូវសម្រាករយៈពេល ៨ សប្តាហ៍ក្រោយរងរបួសខ្នង

លី រិទ្ធី October 6, 2016


ជើងឯកអូឡាំពិកកីឡាករ Justin Rose នឹងត្រូវអវត្តមាននៅចុងរដូវកាល 2015-16 នេះដើម្បីព្យាបាលរបួសខ្នងរបស់ខ្លួន។

កីឡាករ Rose វ័យ ៣៦ ឆ្នាំប្រកួតបាន ២១ កម្មវិធីចាប់តាំងពី PGA Tour season ចាប់ផ្តើមនៅខែតុលា រួមទាំងការប្រកួត Ryder Cup។ កីឡាករលំដាប់លេខ ១១ ពិភពលោក បានទទួលរងរបួសខ្នងហើយពិបាកនឹងបន្តការប្រកួតទើបសម្រេចចិត្តសម្រាកដើម្បីព្យាបាលរបួសនេះឲ្យបានជាដាច់។

កីឡាកររូបនេះបានប្រាប់ថា៖ “ខ្ញុំបានសម្រេចចិត្តសម្រាក ៨ សប្តាហ៍ដើម្បីព្យាបាលរបួសខ្នងរបស់ខ្ញុំឲ្យជាដាច់មុននឹងចូលប្រកួតវិញ។ មកដល់ពេលនេះ សំខាន់ខ្ញុំត្រូវមើលថែរាងកាយរបស់ខ្ញុំឲ្យបានល្អ។” “រយៈពេលនេះគឹសំខាន់ចំពោះខ្ញុំដើម្បីសម្រាកនឹងត្រលប់ចូលប្រកួតវិញជាមួយនឹងទម្រង់លេងដ៏ល្អបំផុត៕”

screen-shot-2016-10-06-at-10-10-53-am

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត