ដំណឹងល្អ! ក្រសួងអប់រំប្រកាសលុបចោលការបង់សិទ្ធិចូលរួមប្រកួតកីឡាជាតិឆ្នាំនេះ!

នូ មករា October 6, 2016


ភ្នំពេញ៖ កាលពីរសៀលម្សិលមិញនេះ ក្រសួងអប់រំយុវជន និងកីឡា បានចេញនូវសេចក្ដីប្រកាសមួយដើម្បីជាការជូនដំណឹងដល់ប្រធានមន្ទីអប់រំយុវជន និងកីឡា គ្រប់រាជធានី ខេត្ត ស្ដីពីការលើកលែងការបង់សិទ្ធចូលរួមប្រកួតកីឡាជាតិលើកទី១ ឆ្នាំ២០១៦ ដែលកម្ពុជាគ្រោងនឹងចាប់ផ្ដើមនាថ្ងៃទី២៥ ខែតុលាខាងមុខនេះ។ សេចក្ដីប្រកាសនេះបានធ្វើឡើងបន្ទាប់ពីមានមតិមួយចំនួនលើកឡើង និងរិះគន់ចំពោះគោលការណ៍របស់ក្រសួងអប់រំ ដែលតម្រូវឲ្យកីឡាករកីឡាការិនីម្នាក់ត្រូវចំណាយថវិកាចំនួន១០ម៉ឺនរៀលដើម្បីទទួលបានសិទ្ធិក្នុងការចូលរួមប្រកួតនោះ។

12961410_811760382261513_1572095519059894308_o

ឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡារបស់ក្រសួងអប់រំ យុវជន និងកីឡាធ្លាប់បានមានប្រសាសន៍ក្នុងពិធីសន្និសិទការសែតកាលពីពេលថ្មីៗនេះថា៖ «ជាធម្មតាការប្រកួតគឺយើងត្រូវតែបង់សិទ្ធិដើម្បីចូលរួម។ ពាក់ព័ន្ធទៅនឹងការបង់១០ម៉ឺនរៀលនៅក្នុងការប្រកួតកីឡាជាតិនេះ គឺមិនមែនបង់ថ្លៃអាហារហូបចុក និងកន្លែងស្នាក់នៅនោះទេ ព្រោះការស្នាក់នៅជាបន្ទុករបស់រដ្ឋ ចំណែក១០ម៉ឺនរៀលជាការបង់សិទ្ធិចូលរួមប្រកួត»។

24cambodia-seagame

នៅក្នុងសេចក្ដីប្រកាសដែលចេញកាលពីម្សិលមិញនេះបានបញ្ជាក់ថា ក្រសួងអប់រំយុវជន និងកីឡា សង្កេតឃើញថា មន្ទីអប់រំយុវជន ខេត្ត និងរាជធានី បានជួបនូវការលំបាកដោយពុំបានគ្រោងថវិកាប្រចាំឆ្នាំសម្រាប់បង់សិទ្ធិចូលរួមប្រកួតរបស់ប្រតិភូកីឡា រាជធានី និងខេត្ត ក្នុងម្នាក់១០០.០០០រៀល ក្នុងការចូលរួមប្រកួតកីឡាជាតិលើកទី១។ សេចក្ដីប្រកាសប្រកាសដដែលបានឱ្យដឹងថា ដើម្បីបង្កភាពងាយស្រួល ដើម្បីជួយសម្រួលដល់ការលំបាករបស់មន្ទីអប់រំយុជន និង កីឡារាជធានី ខេត្ត ក្រសួងអប់រំយុវជន និងកីឡា បានសម្រេចលើកលែងការបង់សិទ្ធិចូលរួមប្រកួតរបស់ប្រតិភូកីឡា ដែលមន្ទីអប់រំយុជន និង កីឡា រាជធានី ខេត្ត បានបញ្ជូនមកចូលរួមការចូលរួមប្រកួតកីឡាជាតិលើកទី១ ប៉ុន្តែ មន្ទីអប់រំយុជន និងកីឡា រាជធានី ខេត្ត ត្រូវត្រៀមលក្ខណៈគ្រោងបង់សិទ្ធិចូលរួមប្រកួតកីឡាជាតិលើកទី២ នៅឆ្នាំ២០១៨ ខាងមុខវិញ៕

14600874_1088041327943663_3352776490405107140_n

អត្ថបទ៖ រត្ន័

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត