កាយសម្ព័ន្ធកំណត់វិញ្ញាសាចំនួន ១០ សម្រាប់ការប្រកួតកីឡាជាតិលើកទី១

នូ មករា October 5, 2016


ភ្នំពេញ៖ លោកណយ ផាណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាបានប្រាប់ឲ្យដឹងថាសម្រាប់ការប្រកួតកីឡាជាតិ (National Games) នៅពេលខាងមុខនេះសហព័ន្ធបានកំណត់នូវវិញ្ញាសាចំនួន ១០ដើម្បីដាក់ឲ្យកីឡាករ កីឡាការិនីធ្វើការប្រកួតប្រជែងគ្នា ដោយលើផ្នែកកាយសម្ព័ន្ធនេះត្រូវចែកចេញជា ២ ប្រភេទគឺកាយសម្ព័ន្ធAerobic និងកាយសម្ព័ន្ធ Artistic ។

img_4040-800x600

សម្រាប់កាយសម្ព័ន្ធ Aerobic មាន ៥ វិញ្ញាសាគឺវិញ្ញាសាឯកត្តជនបុរស វិញ្ញាសាឯកត្តជននារី វិញ្ញាសាគូ វិញ្ញាសា៣នាក់ (Trio) និងវិញ្ញាសាជាក្រុម ។ ចំពោះកាយសម្ព័ន្ធ Artistic វិញគឺការសម្តែងលើគ្រប់ឧបករណ៍ទាំង ៥ ប្រភេទតែម្ដង ។1978908_326051367555002_6819840006163551812_n

លោកអគ្គលេខាធិការបានឲ្យដឹងទៀតថាសព្វថ្ងៃនេះសម្រាប់ប្រភេទកីឡាកាយសម្ព័ន្ធមានតែ ៥ រាជធានី-ខេត្តប៉ុណ្ណោះគឺរាជធានីភ្នំពេញ ក្រចេះ តាកែវ និង ខេត្តកំពង់ឆ្នាំង ។ សព្វថ្ងៃនេះផុតពីការរយៈពេលប្រមូលផ្ដុំ សហព័ន្ធកាយសម្ព័ន្ធបានខិតខំស្វែងរកថវិកាដើម្បីបន្តចិញ្ចឹមអត្តពលិករបស់ខ្លួនពិសេសកីឡាថ្នាលដែលជាអ្នកបន្តវេនសម្រាប់ឆ្នាំ២០២៣ ។ លោកអគ្គលេខាធិការបញ្ជាក់ថា កាយសម្ព័ន្ធប្រសិនបើរំសាយនោះទម្រាំរដូវប្រមូលផ្ដុំត្រឡប់មកវិញគឺពួកគេប្រៀបបីដូចជាកីឡាករ-កីឡាការិនីថ្មីហើយ ហេតុនេះទើបសហព័ន្ធបានស្វះស្វែងរកសាលាឲ្យគេរៀននៅភ្នំពេញ ហើយពិសេសបន្តចិញ្ចឹមពួកគេរហូតដើម្បីឲ្យគេបានហ្វឹកហាត់ជារៀងរាល់ថ្ងៃ៕

10550933_326051417554997_6176494944279500206_n

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត