តើកីឡាកររូបណាដែលត្រូវដើរចេញចុងក្រោយគេពីព្រឹត្តិការណ៍ TV5 Boxing Knock-Out នៅថ្ងៃអាទិត្យនេះ?

នូ មករា October 5, 2016


ភ្នំពេញ៖ នៅយប់ថ្ងៃទី៩ តុលានេះព្រឹត្តិការណ៍ TV5 Boxing Knock-Out នឹងឈានដល់ការប្រកួតបញ្ចប់ជុំទី៣ ហើយដោយការប្រកួតនេះនឹងមាន ២ គូ ហើយអ្នកឈ្នះគឺត្រូវឡើងទៅប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ចំណែកឯអ្នកចាញ់គឺត្រូវហាលអាវតែម្តង។
nim-norn-vs-meak-sovannara

គូទី១នោះគឺកីឡាករ នឹម ណន មកពីក្លិបទ័ពឆ័ត្រយោង៩១១ ត្រូវជួបជាមួយ មាឃ សុវណ្ណារ៉ា មកពីក្លិបខេត្តរតនគីរី ដែលនេះជាការជួបគ្នារវាងអ្នកដែលមិនទាន់ស្គាល់ចាញ់ដូចគ្នា ខណៈដែលអ្នកចាញ់ត្រូវតែដើរចេញ ឯអ្នកឈ្នះនឹងឡើងទៅប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាបន្តទៀត ។ គួរបញ្ជាក់ថា កាលជុំទី ១នឹម ណន បានប្រកួតឈ្នះអ្នកប្រដាល់សយ សុខ របស់ក្លិបពន្លឺវិបុលរិទ្ធីពោធិ៍សែនជ័យ ហើយជុំទី ២គេបានបន្តប្រកួតឈ្នះអ្នកប្រដាល់ រស់ វិបុល មកពីក្លិបសាលវ័ន្ដកីឡាដោយពិន្ទុដែរ ។ ចំពោះមាឃ សុវណ្ណារ៉ា វិញកាលប្រកួតនៅជុំទី១ គេបានឈ្នះអ្នកប្រដាល់ជ័យ សុផល មកពីក្លិបបាគងមានរិទ្ធខេត្តសៀមរាបនៅទឹកទី ១ លុះនៅជុំទី២ គេបានប្រកួតឈ្នះប្រាក់ ស៊ីណាត មកពីក្លិបតាឯកដំបងដែកមានរិទ្ធនៅទឹកទី២ ។សម្រាប់ជុំទី ៣នេះមិនដឹងថារវាងមាឃ សុវណ្ណារ៉ា និង នឹម ណននរណាជាអ្នកខ្ទាតចេញនោះទេ!

lin-vibol-vs-bun-sothea

មូយគូទៀតនោះគឺអ្នកប្រដាល់លីន វិបុល មកពីក្លិបបូរីរាជសីហ៍មានរិទ្ធត្រូវតស៊ូជាមួយអ្នកប្រដាល់ប៊ុន សុធា មកពីសមាគមប្រដាល់ក្រសួងការពារជាតិ ។ កាលនៅជុំទី ១ វិបុល បានប្រកួតឈ្នះអ្នកប្រដាល់ ថាន រ៉ាឌី ក្លិបតាព្រហ្មមានជ័យដោយពិន្ទុ ។ នៅជុំទី ២ វិបុលប្រកួតឈ្នះ ពេជ្រ សាម៉ុន ក្លិបរាជសីហ៍ខេត្តបន្ទាយមានជ័យដោយពិន្ទុដែរ ។ចំពោះប៊ុន សុធា វិញកាលជុំទី១ គេប្រកួតឈ្នះអ្នកប្រដាល់សូត្រ ខេវិន មកពីក្លិបបក្សីស្លាបដែកដោយពិន្ទុ ហើយនៅជុំទី ២គេប្រកួតឈ្នះអ្នកប្រដាល់គឿម សុវណ្ណឌឿត មកពីក្លិបមោងឬស្សីមរតកគុនខ្មែរដោយពិន្ទុទៀត ។ ដូច្នេះសម្រាប់ជុំទី៣ នេះ តើនរណាជាអ្នកដើរចេញហើយនរណានឹងដណ្ដើមបានឱកាសឡើងទៅប្រកួតបន្តវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ?

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត