រឿង សោភ័ណ្ឌ និង ពុទ្ធ ឆាយរិទ្ធី រំពឹងឈ្នះឡាវក្នុងការប្រកួតចុងសប្តាហ៍នេះ

នូ មករា October 4, 2016


ភ្នំពេញ៖ អ្នកប្រដាល់កម្ពុជា ២រូប នឹងត្រូវបង្ហាញខ្លួនដើម្បីប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ដណ្តើមខ្សែក្រវាត់ស្រាបៀរកម្ពុជាទម្ងន់ ៦៩គីឡូក្រាមលើសង្វៀនអាស៊ីអាគ្នេយ៍នាថ្ងៃទី៩ ខែតុលាខាងមុខនេះដោយនឹងត្រូវជួបជាមួយអ្នកប្រដាល់ឆ្លងដែនឡាវដូចគ្នា។ ដោយកីឡាករ រឿង សោភ័ណ្ឌ មកពីក្លិបម្កុដរាជសីហ៍ និងត្រូវប្រកួតជាមួយ Thav Prom Min ចំណែកឯ ពុទ្ធ ឆាយរិទ្ធី មកពីក្លិបពុទ្ធសេរីវង្សត្រូវជួបជាមួយ Thav Poulakvong ។  សម្រាប់រឿង សោភ័ណ្ឌ មានភាគរយឈ្នះរួចជាស្រេចទៅហើយ ដោយមានប្រវត្តិប្រកួតចំនួន ១៣៩ដង ឈ្នះ ១២៤ដង ចាញ់ ១៣ដង និងស្មើពិន្ទុ ២ ដង ហើយក្នុងព្រឹត្តិការណ៍នេះ ២ប្រកួតរបស់សោភ័ណ្ឌឈ្នះទាំង ២ លើកតែម្តង ។ គេគឺជាអ្នកប្រដាល់ដែលតែងតែប្រើកណ្ដាប់ដៃ កែង និង ជង្គង់ផ្ដួលគូប្រកួតនោះសោភ័ណ្ឌ ហើយចូលចិត្តប្រើកម្លាំង និងប្រើពេលខ្លីដើម្បីយកឈ្នះគូប្រកួត ។ ចំពោះអ្នកប្រដាល់ឡាវ Thav Prom Min វិញមានប្រវត្តិប្រកួតចំនួន ៨៩ដង ឈ្នះ ៧៥ដង ចាញ់ ១២ដង ស្មើពិន្ទុ២ដង ។ ក្នុងព្រឹត្តិការណ៍នេះ ២ ប្រកួតរបស់គេចាញ់ទាំង ២ ប្រកួតហើយចាញ់ដោយសន្លប់ទៀតផង ។

roeurng-sophon-vs-thav-prom-min

រីឯ ពុទ្ធ ឆាយរិទ្ធី វិញមានប្រវត្តិប្រកួតចំនួន ៧៩ដង ឈ្នះ ៦៤ដង ចាញ់ ១៤ដង និង ស្មើពិន្ទុ ១ ដង ហើយក្នុងព្រឹត្តិការណ៍នេះ ២ ប្រកួតរបស់គេឈ្នះបាន ១ ប្រកួត និង ចាញ់ ១ ប្រកួត ។ គេគឺជា អ្នកប្រដាល់ដែលចូលចិត្តប្រើជង្គង់ និង កែងដើម្បីយកឈ្នះលើគូប្រកួត ប៉ុន្តែចំនុចខ្សោចនោះគឺពេលខ្លះដោយចង់ឈ្នះពេកគេតែងប្រើកម្លាំងដោយខ្ជីខ្ជារបំផុត ហើយចុងក្រោយកម្លាំងធ្លាក់ចុះនាំឱ្យបាត់បង់សមត្ថភាពប្រកួតក៏មានដែរ ។ ចំពោះអ្នកប្រដាល់ឡាវ Thav Poulakvong វិញមានប្រវត្តិប្រកួតចំនួន ៩៩ដង ឈ្នះ ៨១ដង ចាញ់ ១៦ដង ស្មើពិន្ទុ ២ ដង ។ អ្នកប្រដាល់ឡាវរូបនេះ ២ប្រកួតរបស់គេកន្លងមកឈ្នះបាន ១ ប្រកួតចាញ់ ១ ប្រកួត ហើយជាអ្នកប្រដាល់ដែលមានស្នៀតកែង និងជង្គង់ល្អមិនចាញ់រិទ្ធីឡើយ៕

put-chhayrithy-vs-thav-poulakvong

អត្ថបទ៖ វ៉ាន្នី

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត