យុវជនការពារជាតិ ចូលលេង League-II ចង់បានត្រឹមបទពិសោធន៍!

នូ មករា October 4, 2016


ភ្នំពេញ៖ ក្រុមយុវជនក្រសួងការពារជាតិ ដែលចុះឈ្មោះចូលប្រកួតពានលីគលំដាប់ទី២ ឬ League ដែលរៀបចំដោយសហព័ន្ធកីឡាបាល់ទាតកម្ពុជា ក្រោមឈ្មោះថ្មី គឺក្រុមមជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡា ខេមរៈភូមិន្ទ បានត្រៀមខ្លួនជាស្រេច ដើម្បីប្រជែងជាមួយក្រុមដទៃ ប៉ុន្ដែថ្នាក់ដឹកនាំក្រុមនេះ មិនបានបង្ហាញពីជំហរដណ្ដើមកៅអីលីគកំពូលកម្ពុជា ឆ្នាំ២០១៧ រដូវកាលក្រោយឡើយ ដោយគ្រាន់តែចូលរួម ដើម្បីចង់បានបទពិសោធន៍ប៉ុណ្ណោះ ។

14390886_521398168057714_2149806325151847431_%e1%9e%80%e1%9e%80%e1%9e%80n

លោក ទេព ឡុងរចនា គ្រូបង្វឹកក្លឹបក្រសួងការពារជាតិ ដែលចូលរួមបង្ហាត់ក្រុមយុវជនខាងលើ បានឲ្យដឹងថា តាមពិតសហព័ន្ធបានកំណត់រួចហើយ គឺក្រុមចូលរួមប្រកួតលីគលំដាប់ទី២ រដូវកាលទី១នេះ បើសិនជាក្រុមនៃក្លឹប ឬសមាគមមានវត្តមានក្នុងលីគកំពូលកម្ពុជា ទោះបីជាប់ចំណាត់ថ្នាក់លេខ១ ឬលេខ២ ត្រូវមានសិទ្ធឡើងទៅលេងលីគកំពូល នាឆ្នាំ២០១៧ ក៏ដោយ ក៏សហព័ន្ធមិនអនុញ្ញាតដែរ ពោលគឺត្រូវជ្រើសរើសក្រុមចំណាត់ថ្នាក់បន្ទាប់មកជំនួសវិញ ។
photo_2016-10-04_12-47-01

ប៉ុន្ដែចំពោះក្រុមយុវជនក្រសួងការពារជាតិវិញ បានប្ដូរឈ្មោះជាក្រុមមជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡាខេមរៈភូមិន្ទទៅហើយ ដូច្នេះបើក្រុមនេះជាប់លេខ១ ឬលេខ២ គឺអាចចូលរួមលីគកំពូលឆ្នាំក្រោយបាន ប៉ុន្តែថ្នាក់ដឹកនាំក្រុមមិនបានកំណត់គោលដៅប្រជែងយកកៅអីលីគកំពូល រដូវកាលក្រោយនោះទេ ដោយគ្រាន់តែចូលរួមបំពេញបរិមាណលីគលំដាប់ទី២ ឲ្យមានក្រុមចូលរួមច្រើន និងបង្កើនសិទ្ធិផលប្រកួតឲ្យបានល្អប្រសើរប៉ុណ្ណោះ ។

photo_2016-10-04_12-47-08

អ្វីដែលសំខាន់សម្រាប់ការបញ្ជូនក្រុមយុវជនចូលរួមប្រកួតលីគលំដាប់ទី២ គឺក្លឹបមានបំណងចង់ឲ្យកីឡាករវ័យក្មេងរបស់ខ្លួនប្រកួតដកស្រង់បទពិសោធន៍ និងបង្កើននូវសមត្ថភាពទេពកោសល្យរបស់ពួកគេម្នាក់ៗ ឲ្យបានកាន់តែល្អ ដើម្បីប្រែក្លាយពួកគេឲ្យក្លាយជាសមាជិករបស់ក្លឹបក្រសួងការពារជាតិនាថ្ងៃអនាគត ។ ដូច្នេះគ្រប់ការប្រកួត ពួកគេត្រូវព្យាយាមឲ្យអស់ពីលទ្ធភាព ដើម្បីស្វែងរកលទ្ធផលល្អក្នុងការប្រកួតនីមួយៗ ។ នេះជាការបញ្ជាក់បន្ថែមរបស់គ្រូបង្វឹកឆ្នើមប្រចាំរដូវកាល២០១៦ រូបនេះ ៕

photo_2016-10-04_12-47-14

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត