កីឡាការិនី អេ ព្រីយ៉ានុតភូថង និង វី ស្រីខួច មិនជាប់ពិន័យ ឬរងការព្រមានអ្វីនោះទេ!

នូ មករា October 5, 2016


ភ្នំពេញ៖ បន្ទាប់ពីមានមន្ទិលសង្ស័យ ក៏ដូចជាមានការចោទសួរពីសំណាក់ប្រិយមិត្តជាច្រើនរូបអំពីបញ្ហានៃការព្រមានចំពោះកីឡាការិនី អេ ព្រីយ៉ានុតភូថង និង វី ស្រីខួច ពាក់ព័ន្ធនឹងការចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាឆ្នេរខ្សាច់អាសុីរួចមក ក្រុមការងារ CamSports បានព្យាយាមទំនាក់ទំនងទៅកាន់ថ្នាក់ដឹកនាំសហព័ន្ធកីឡាប្រដាល់ ដើម្បីទទួលបាននូវចម្លើយពិតប្រាកដអំពីចម្ងល់មួយនេះ។

14523050_1106820366071990_807038629700481735_n

ជាការឆ្លើយតប ឯកឧត្តមតែម មុឺន ប្រធានសហព័ន្ធប្រដាល់បានបញ្ជាក់ថា នឹងមិនមានការព្រមាន ឬដាក់ពិន័យចំពោះកីឡាការិនីទាំង ២ រូបនេះទេ ព្រោះការចេញដំណើរទៅប្រកួតរបស់ពួកគេគឺមានការអនុញ្ញាត្តត្រឹមត្រូវពីក្រសួងអប់រំ និងស្ថាប័នពាក់ព័ន្ធនានាស្របទៅតាមគោលការណ៍ច្បាស់លាស់ ចំណែកឯការប្រកួតលើប្រភេទកីឡាល្បុក្កតោនោះក៏មិនបង្ករបញ្ហាអ្វីឡើយ ព្រោះទាំងកីឡាប្រដាល់គុនខ្មែរ និងល្បុក្កតោគឺសុទ្ធតែជាកីឡាយុទ្ធគុនបុរាណខ្មែរដូចគ្នា ដូច្នេះពួកគេទាំងពីរអាចចូលរួមប្រកួតបានដោយមិនមានអ្វីជាបញ្ហានោះទេ។
14519697_935037506640160_333604441265005915_n

សូមបញ្ជាក់ថា កីឡាការិនីប្រដាល់គុនខ្មែរ អេ ព្រីយ៉ានុតភូថង និង វី ស្រីខួច បានចាកចេញពីប្រទេសកម្ពុជាកាលពីចុងខែកញ្ញាកន្លងទៅដើម្បីចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាឆ្នេរខ្សាច់អាសុីលើកទី៥ នៅទីក្រុងដាណាំង ប្រទេសវៀតណាមក្នុងប្រភេទកីឡាប្រពៃណី (Traditional Martial Art) ជាហេតុនាំឱ្យមានការជជែកដេញដោលគ្នាខ្លះៗពីបញ្ហានេះ នឹងរហូតមានការលើកឡើងថាអ្នកទាំងពីរអាចនឹងរងការព្រមានពីសហព័ន្ធប្រដាល់ព្រោះតែការចូលរួមដោយគ្មានការអនុញ្ញាត្តនោះ យ៉ាងណាក៏ដោយ នៅពេលនេះអ្វីៗត្រូវបានស្រាយបំភ្លឺហើយ ពោលគឺម្ចាស់មេដាយប្រាក់នៃកីឡាឆ្នេរខ្សាច់ទាំងពីររូបនេះ នឹងមិនជាប់ពិន័យ ឬការព្រមានអ្វីនោះទេ។ ជាមួយគ្នានេះ យើងខ្ញុំក៏សូមអភ័យទោស ក៏ដូចជាជាសូមកែតម្រូវចំពោះការចុះផ្សាយកន្លងមក និងសូមបញ្ជាក់យ៉ាងច្បាស់ថា កីឡាការិនីទាំង ២ រូបមិនមានកំហុសដែលអាចនាំឱ្យមានការដាក់ពិន័យ ឬការព្រមានដូចការចុះផ្សាយលើកមុននោះឡើយ៕

14492557_935037403306837_4255078314453871641_n

អត្ថបទ៖ វ៉ាន្នី

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត