កម្ពុជាស្ថិតក្នុងចំណាត់ថ្នាក់ទី ៦ ក្នុងការប្រកួតកីឡាឆ្នេរខ្សាច់អាស៊ីលើកទី ៥

លី រិទ្ធី October 3, 2016


ភ្នំពេញ: ឯកឧត្តមអ៊ុក សិទ្ធិជាតិ អគ្គនាយកកីឡា នៃក្រសួងអប់រំ យុវជន និងកីឡាបានមានប្រសាសន៍ឲ្យដឹងនៅព្រឹកនេះថា ប្រទេសកម្ពុជាស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ ៦ ក្នុងចំណោម ៤៥ ប្រទេសដែលចូលរួមក្នុងព្រឹត្តិការណ៍ 5th ASIAN Beach Games នៅទីក្រុងដាណាំងប្រទេសវៀតណាម។ ប្រទេសចំនួន ១០ ដែលគេចាត់ទុកក្នុង Top Ranking នោះមាន វៀតណាម ជាម្ចាស់ផ្ទះស្ថិតនៅលំដាប់លេខ១ ថៃលេខ២ ចិនលេខ៣ អ៊ីរ៉ងលេខ៤ ម៉ុងហ្គោលីលេខ៥ និងកម្ពុជាលេខ៦ ។ ចំពោះចំណាត់ថ្នាក់លេខ៧ បានទៅប្រទេសកាតា លេខ៨ ហ្សកដានី លេខ៩ អារ៉ាប់អេមីរ៉ាត និងលេខ១០ ម៉ាឡេស៊ី។

dsc_0148-800x600

នៅក្នុងព្រឹត្តិការណ៍នេះផងដែរកម្ពុជាដណ្ដើមបានមេដាយមាស ៦ គ្រឿង ប្រាក់ ៦ គ្រឿង និងសំរិទ្ធ ៩ គ្រឿង លើកីឡាចំនួន ៥ ប្រភេទគឺ ចំបាប់ បាល់ទះលើខ្សាច់ ល្បុក្កតោ វ៉ូវីណាម និង ប៉េតង់ ។មានតែចំបាប់ និង បាល់ទះឆ្នេរ ខ្សាច់ប៉ុណ្ណោះដែលពុំរកបានមេដាយ។ ប៉េតង់រកបានមេដាយមាស ៣ គ្រឿង ប្រាក់ ១ គ្រឿង និងសំរិទ្ធ ៣ គ្រឿង។ ចំណែកឯល្បុក្កតោរកបានមេដាយមាស ១ គ្រឿង ប្រាក់ ៤ គ្រឿងសំរិទ្ធ ២ គ្រឿង។ ចំពោះវ៉ូវីណាមរកបានមេដាយមាស ២ គ្រឿង ប្រាក់ ១ គ្រឿង សំរិទ្ធ ៤ គ្រឿង។

dsc_0167-800x600

គួរបញ្ជាក់ថា ព្រឹត្តិការណ៍នេះមានប្រទេសចំនួន ៤៥ ចូលរួមដែលក្នុងនោះមានអត្តពលិកជាង ៥.០០០នាក់ ដែលមានកីឡាចំនួន ១៤ ប្រភេទដែលមាន ១៧២ វិញ្ញាសាត្រូវបានដាក់ឲ្យប្រកួត៕

dsc_0178-3-800x600

អត្ថបទ៖ វ៉ានី្ន

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត