ក្លឹប ខេមបូឌានថាយហ្គ័រ នឹងបើកការធ្វើតេស្តជ្រើសរើសកីឡាករ 

លី រិទ្ធី October 2, 2016


ក្លឹប ខេមបូឌានថាយហ្គ័ នឹងបើកការធ្វើតេស្តជ្រើសរើសកីឡាករចំនួន ២ ដងនាខែតុលាខាងមុខនេះ។ ការធ្វើតេស្តលើកទី១ នឹងធ្វើឡើងនៅ ថ្ងៃ សៅរ៍ ទី ៨ តុលា ឆ្នាំ ២០១៦ វេលាម៉ោង  ២:០០ – ៤ :០០ រសៀល និងលើកទី២ ធ្វើឡើងនៅ ថ្ងៃ អាទិត្យ ទី ៩ តុលា ឆ្នាំ ២០១៦ វេលាម៉ោង ៨:៣០ – ១០:៣០ នាទីព្រឹក។

សម្រាប់កម្មវិធីនេះនឹងចាប់ផ្តើមនៅថ្ងៃទី ៨ ។ ប៉ុន្តែបើមានមនុស្សច្រើនចូលរួមនឹងអាចធ្វើការប្តូរពេលវេលាតាមកាលះទេសះ។ ប្រសិនបើបង្ហាញទំរង់លេងគួរអោយចាប់អារម្មណ៌ នៅថ្ងៃទី ៨ នោះនឹង អាចអោយចង់ចូលរួមជាមួយគ្នាម្តងទៀតនៅថ្ងៃ ៩ ។ ទីតាំងធ្វើឡើងនៅតារាង វេស្ទើន ( ភ្នំពេញ ) goo.gl/2H668B។ ការធ្វើតេស្តជាលក្ខណៈការប្រកួត ដោយអ្នកចូលរួមទាំងអស់មិនត្រូវចំណាយថ្លៃអ្វីនោះទេ។

រីឯលក្ខខ័ណ្ឌវិញគឹអ្នកដែលចូលរួមទាំងអស់ត្រូវមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ ដែលអាចចុះឈ្មោះលេងលីកនឹងចូលរួមជាមួយក្រុមយើងបាននៅថ្ងៃទី ១ ខែ ២ ឆ្នាំ ២០១៧ នេះ។ របៀបចុះឈ្មោះ
សូមឆ្លើយសំនួរខាងក្រោម តាមរយះ Page (https://www.facebook.com/cambodiantigerfc/) ហើយផ្ញើរទៅក្នុង Messenger របស់ក្លឹប
(1)ឈ្មោះ
(3)ថ្ងៃខែឆ្នាំកំណើត
(4)អាយុ
(5)តួនាទីលេង
(6)ឥឡូវលេងអោយក្លឹបណា
(7)ធ្លាប់លេងអោយក្លឹបណាពីមុន
(8)ប្រវត្តិធ្លាប់លេងបាល់ ( តាមសាលា…….)
(9)ថ្ងៃដែលចង់មកធ្វើទេស ( ថ្ងៃ ទី 8 រឺ ទី 9 )
▼ការធានា
ករណីដែលមកធ្វើទេសនេះមានពាក់ព័ន្ធ គ្រោះថ្នាក់ដោយប្រការអ្វីមួយនោះ ក្លឹបមិនទទួលត្រូវទេ ។
▼បន្ថែមពីនេះ
– ចំពោះការធ្វើទេសថ្ងៃនោះផ្ទាល់ សម្ភារៈ នឹង ទឹកជាដើម សូមយកមកផ្ទាល់ខ្លួន។
– ទាក់ទងទៅពត៌មានផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗ ពួកយើងនឹងរក្សាការជាសំងាត់។
▼ទំនាក់ទំនងតាមរយះ
Page ជាផ្លូវការរបស់ក្លឹប Cambodian Tiger (https://www.facebook.com/cambodiantigerfc/) សង្ឃឹមថានិងមានអ្នកចូលរួមជាច្រើន ។

cambodian-tiger-logo

ប្រភព៖ Cambodian Tiger

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត