La Liga: កាលវិភាគប្រកួតសប្តាហ៍ទី⁣ ៧

លី រិទ្ធី September 30, 2016


ការប្រកួតបាល់ទាត់លីកកំពូលនៃប្រទេស⁣⁣⁣ អេស្ប៉ាញ ឬ La Liga រដូវកាល ២០១៦-២០១៧ សម្រាប់សប្តាហ៍នេះបានឈានដល់ការប្រកួតសប្តាហ៍ទី ៧ ហើយ។

សម្រាប់ការប្រកួត La Liga សប្តាហ៍នេះក្លឹប Real Sociedad នឹងត្រូវបើកកីឡដ្ឋានរបស់ខ្លួនដើម្បីទទួលក្លឹប Real Betis ក្នុងការប្រកួតបើកឆាកនារដូវកាលនេះនៅវេលាម៉ោង ១:៤៥ រំលងអធ្រាត្រថ្ងៃទី ១ តុលា ២០១៦។

ក្លឹប Sevilla នឹងត្រូវជួបប្រកួតជាមួយក្លឹប Alaves ខណៈពេលដែលក្លឹប Valencia នឹងត្រូវធ្វើការធ្ងន់នៅសប្តាហ៍នេះដោយទទួលក្លឹប Atl.Madrid។ រីឯក្លឹប Villarreal នឹងត្រូវជួបប្រកួតជាមួយក្លឹប Espanyol។

ចំណែកឯក្លឹបជើងឯកទ្វីបអឺរ៉ុប UEFA Champions League ២០១៦ ក្លឹប Real Madrid នឹងត្រូវជួបជាមួយក្លឹប Eibar។ ការប្រកួតនេះគឺសំខាន់ចំពោះក្លឹប Real Madrid ដែលត្រូវការឈ្នះដើម្បីបន្តឈនៅកំពូលតារាងពិន្ទុសរុបនៅរដូវកាលនេះដោយបច្ចុប្បន្ននេះក្លឹបកំពុងនាំមុខក្លឹប Barcelona ១ ពិន្ទុ ដែលឈនៅលេខ ២។

ក្លឹប Barcelona ដែលជាក្លឹបការពារដំណែងជើងឯកនោះនឹងត្រូវប្រកួតជាមួយក្លឹប Celta Vigo នៅវេលាម៉ោង ១:៤៥ នាទីរំលងអធ្រាត្រថ្ងៃទី ៣ តុលា ផងដែរ។ ការប្រកួតនេះក្លឹប Barcelona ត្រូវការឈ្នះជាចាំបាច់ដើម្បីបន្តដំណើរក្នុងការការពារដំណែងជើងឯករបស់ខ្លួន។ ខាងក្រោមជាកាលវិភាគប្រកួតសប្តាហ៍ទី ៧៕

week-7-3

អត្ថបទ៖ រិទ្ធី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត