ស្វែងយល់អំពីប្រភេទវិញ្ញាសានានានៃកីឡាហែលទឹកដែលត្រូវប្រកួតក្នុងព្រឹត្តិការណ៍កីឡាជាតិ

នូ មករា September 29, 2016


ភ្នំពេញ៖ សហព័ន្ធខ្មែរកីឡាហែលទឹកបានបង្ហាញជាផ្លូវការហើយអំពីវិញ្ញាសាសម្រាប់ប្រកួតក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី ១ នាពេលខាងមុខនេះ។ លោកហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹកកម្ពុជាបានបញ្ជាក់ថា សម្រាប់បុរសមាន ១០វិញ្ញាសា និងនារីមាន ៨វិញ្ញាសា ។ លោកបានបន្ថែមថា តាមពិតមានវិញ្ញាសាច្រើនទៀតប៉ុន្តែសហព័ន្ធបានកំណត់ត្រឹមប៉ុណ្ណឹងនៅក្នុងការប្រកួតលើកទី១ នេះ ។

11091508_965057563505054_8208643034268878125_n  សូមបញ្ជាក់ថា ១០វិញ្ញាសាសម្រាប់បុរសនោះរួមមានហែល ៥០ម៉ែត្ររបៀបសេរី, ៥០ម៉ែត្ររបៀបផ្ងារ, ១០០ម៉ែត្ររបៀបសេរី, ១០០ម៉ែត្ររបៀបកង្កែប, ១០០ម៉ែត្ររបៀបផ្ងារ, ១០០ម៉ែត្ររបៀបមេអំបៅ, ២០០ម៉ែត្ររបៀបសេរី, ២០០ម៉ែត្រ ៤របៀបឯកត្តជន, ៤០០ម៉ែត្រ ៤របៀបឯកត្តជន និងហែលបណ្ដាក់១០០ម៉ែត្រ ៤ដង ៤របៀប ។

img_0466-800x600

ចំពោះ៨វិញ្ញាសាសម្រាប់នារីវិញនោះមានដូចជា ហែល៥០ម៉ែត្ររបៀបសេរី, ៥០ម៉ែត្ររបៀបផ្ងារ, ៥០ម៉ែត្ររបៀបកង្កែប, ៥០ម៉ែត្ររបៀបមេអំបៅ, ១០០ម៉ែត្ររបៀបសេរី, ១០០ម៉ែត្ររបៀបកង្កែប, ១០០ម៉ែត្ររបៀបផ្ងារ និង ហែលបណ្ដាក់១០០ម៉ែត្រ ៤ដងរបៀបសេរី ។

img_1388-800x600

ជាមួយគ្នានេះដែរ កីឡាករ-កីឡាការិនីទាំងអស់ត្រូវបានកំណត់អាយុចាប់ពី ១៤ ដល់ ៣២ឆ្នាំមានសញ្ជាតិកម្ពុជា និងរស់នៅអចិន្ត្រៃយ៍ក្នុងប្រទេសកម្ពុជា ហើយពួកគេម្នាក់ៗអាចលេងបានចំនួន ៤ វិញ្ញាសា ដោយអនុវត្តស្របទៅតាមបទបញ្ជាប្រកួតរបស់សហព័ន្ធហែលទឹកអន្តរជាតិឆ្នាំ២០១៥-២០១៧ ។ ចំណែកអាងហែលទឹកដែលដាក់ឲ្យប្រកួតគឺជាអាងខ្នាតអន្តរជាតិដែលមានបណ្ដោយ ៥០ម៉ែត្រ ទទឹង ២៥ម៉ែត្រមាន ៨ខ្សែបន្ទាត់  និងមានឈ្នាន់លោតសម្រាប់ការចាប់ផ្ដើមទាំងសងខាង៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត