ព្រឹត្តិការណ៍ប្រណាំងក្របី សេះ និងបោកចំបាប់ប្រចាំវត្តវិហារសួគ៌ នឹងចាប់ផ្ដើមនៅក្នុងថ្ងៃភ្ជុំធំខាងមុខនេះ!

នូ មករា September 29, 2016


ភ្នំពេញ៖ ក្នុងថ្ងៃភ្ជុំបិណ្ឌ នាថ្ងៃទី១ ខែតុលា ឆ្នាំ២០១៦នេះនឹងមានព្រឹត្តិការណ៍ប្រណាំងសេះ ៥០ក្បាល និង ក្របី១០ក្បាល ព្រមទាំងមានការប្រកួតបោកចំបាប់ គុនដំបងបុរាណខ្មែរផងដែរនៅលើទឹកដីនៃតំបន់វិហារសួគ៌ដែលស្ថិតនៅមិនឆ្ងាយពីរាជធានីភ្នំពេញប៉ុន្មានឡើយ។
 14448947_585382341652987_6571764313902447033_n
អតីតជម្រើសជាតិបោកចំបាប់កម្ពុជា លោកចាប លឿន ដែលអ្នករៀបចំកម្មវិធីនេះបានឱ្យដឹងថា នៅថ្ងៃបុណ្យភ្ជំនៅវិហារសួគ៌តែងតែរៀបចំកម្មវិធីបែបនេះ រៀងរាលឆ្នាំបើទោះជាមានការឧបត្ថម្ភក៏ដោយក៏អាជ្ញាធរ និងប្រជាជននៅវិហារសួគ៌តែងរៀបចំឲ្យមានព្រឹត្តិការណ៍នេះដែរ ។ លោកបន្តថា៖ «នៅឆ្នាំនេះយើងមានតែប្រណាំងក្របី ប្រណាំងសេះ ប្រកួតចំបាប់ និងគុនដំបង ប៉ុន្តែយើងមិនអាចកំណត់ចំនួនអ្នកចូលរួមប្រកួត ឬសម្តែងជាក់លាក់បាននៅឡើយ គឺអាស្រ័យលើការស្ម័គ្រចិត្ត ព្រោះបើយើងកំណត់ចំនួនលុះត្រាតែមានប្រាក់រង្វាន់ សម្រាប់ពួកគេច្បាស់លាស់ ដោយសារឆ្នាំនេះយើងធ្វើទៅតាមការជួយជាក់ស្តែងរបស់សប្បុរសជន ប៉ុន្តែតាមការព្យាករណ៍ គឺមានច្រើនដូចឆ្នាំទៅដែរ ហើយការចូលរួមរបស់កីឡាករនៅទីនេះ គឺមានមកពីជិត និងឆ្ងាយ ប៉ុន្តែជាទម្លាប់ការចូលរួមរបស់ពួកគេ គឺដើម្បីបន់ស្រន់ដល់អ្នកតាម្ចាស់ស្រុក និងបារមីវត្តឲ្យជួយថែរក្សាគោ ក្របី សេះ និងប្រជាពលរដ្ឋឲ្យបានសេចក្តីសុខសប្បាយ ហើយពួកកីឡាករចូលរួមមិនសំដៅទៅលើប្រាក់រង្វាន់ប៉ុន្មានទេ គឺទោះបីជាគ្មានប្រាក់ ក៏ពួកគេនៅតែមកចូលរួមជានិច្ច។»
14432979_585382148319673_3855846635625331478_n
គួររំលឹកថា ជារៀងរាល់ឆ្នាំប្រជាពលរដ្ឋមួយចំនួនដែលធ្លាប់ស្គាល់ ឬមានស្រុកកំណើតនៅតំបន់ជិតវត្តវិហារសួគ៌ ក៏ដូចជាអ្នករកស៊ីមានបាន និងមន្ត្រីរាជការ តែងតែទៅចូលរួមក្នុងថ្ងៃភ្ជុំបិណ្ឌ និងផ្តល់ប្រាក់ឧបត្ថម្ភដល់ការប្រកួតកីឡាបែបប្រពៃណីតាំងពីបុរាណកាលនៅវត្តវិហារសួគ៌យ៉ាងច្រើនកុះករ ហើយសកម្មភាពនេះបានបង្ហាញឲ្យឃើញនូវការសាមគ្គីគ្នាក្នុងការជួយថែរក្សាដល់ប្រពៃណីមរតកវប្បធម៌របស់ដូនតាគួរឲ្យកោតសរសើរ។
14492428_585382144986340_5293511685010260929_n
សូមបញ្ជាក់ផងដែរថា វិហារសួគ៌ គឺជាវត្តអារាមមួយដែលប្រជាពលរដ្ឋចាត់ទុកថាមានបារមីស័ក្តិសិទ្ធិ ព្រមទាំងជាតំបន់ទេសចរណ៍មួយដែលទាក់ទាញបំផុតហើយទីនេះមានកីឡាករចំបាប់ច្រើនជាងគេ។ មិនតែប៉ុណ្ណោះកីឡាករចំបាប់ល្បីៗនាជំនាន់នេះភាគច្រើនគឺមកពីវិហារសួគ៌នេះ សូម្បីតែគ្រូជម្រើសជាតិក៏ជាអ្នកវិហារសួគ៌ដែរ ប៉ុន្តែអ្វីដែលគួរឱ្យសោកស្តាយនោះគឺស្ថាប័នទទួលខុសត្រូវជំនាញកីឡានៅមូលដ្ឋានដូចជាថ្នាក់ស្រុក និងមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ហាក់ដូចជាស្ពឹកស្រពន់ និងមិនមានការចូលរួមលើកស្ទួយវិស័យកីឡានេះឡើយ៕
អត្ថបទ៖ រត្ន័

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត