EPL: កាលវិភាគប្រកួតសប្តាហ៍ទី ៧

លី រិទ្ធី October 1, 2016


ការប្រកួតបាល់ទាត់ English Premier League រដូវកាល ២០១៦-២០១៧ បានត្រលប់មកសាជាថ្មីជាមួយនឹងការប្រកួតសប្តាហ៍ទី ៧។

សម្រាប់ការប្រកួតសប្តាហ៍នេះលោកអ្នកនឹងបានកំសាន្តអារម្មណ៍ជាមួយនឹងការប្រកួតគូតពិសេសៗជាច្រើន ដែលក្នុងនោះក្លឹប បិសាចក្រហម Manchseter United នឹងត្រូវបើកកីឡដ្ឋាន Old Trafford របស់ខ្លួនដើម្បីទទួលក្លឹប Stoke City ក្នុងការប្រកួតនៅវេលាម៉ោង ១៨:០០ នាទីយប់។ ការប្រកួតនេះគឺសំខាន់ចំពោះក្រុមខណៈក្រុមរបស់លោក Jose Mourinho ត្រូវការពិន្ទុដើម្បីកាត់បន្ថយគន្លាតពិន្ទុជាមួយនឹងក្លឹបកំពូល Manchester City ទោះបីជាខ្លួនបានយកឈ្នះលើក្លឹបជើងឯករដូវកាលមុន Leicester City ក្នុងលទ្ធផល ៤-១ កាលពីសប្តាហ៍មុនក៏ពិតមែន។

ចំណែកឯការប្រកួតធំទី២ ប្រចាំសប្តាហ៍នេះគឺជាការប្រកួតក្លឹប Tottenham នឹងត្រូវបើកកីឡដ្ឋាន White Hart Lane របស់ខ្លូនដើម្បីទទួលក្លឹប Manchester City ដែលមិនទាន់ស្គាល់ពាក្យថាចាញ់ ឬស្មើឡើយក្នុងការប្រកួត Premier League រដូវកាលនេះនៅវេលាម៉ោង ២០:១៥ នាទីយប់។  ក្លឹបហង្សក្រហម Liverpool នឹងត្រូវធ្វើដំណើរទៅជួបជាមួយក្លឹប Swansea City ខណៈក្លឹប Arsenal ត្រូវជួបជាមួយក្លឹប Burnley។ ខាងក្រោមជាកាលវិភាគប្រកួតសម្រាប់សប្តាហ៍ទី ៦៕

week-7

អត្ថបទ៖ រិទ្ធី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត