កីឡាករ Novak Djokovic ដកខ្លួនចេញពីការប្រកួត China Open ដោយសាររបួសកែងដៃ

លី រិទ្ធី September 29, 2016


កីឡាករលំដាប់លេខ ១ ពិភពលោក Novak Djokovic បានសម្រេចចិត្តដកខ្លួនចេញពីការប្រកួតកម្មវិធី China Open នៅទីក្រុង Beijing ដោយសារតែរបួសកែងដៃ។

កីឡាការសញ្ជាតិ ស៊េបី ជើងឯកនៅទីក្រុង ប៉េកាំង ៦ សម័យ ប្រកួតចុងក្រោយក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ US Open កាលពីខែ ១២ កញ្ញា នៅពេលដែលកីឡាកររូបបានចាញ់កីឡាករ Stan Wawrinka។

ជើងឯក Australian និង French Open ឆ្នាំនេះបានបញ្ជាក់ក្រោយដកខ្លួនថា៖  “ខ្ញុំពិតជាមិនរីករាយនោះទេដែលមិនអាចចូលរួមប្រកួត China Open នៅឆ្នាំនេះ។ ខ្ញុំនៅតែកំពុងព្យាបាលរបួសកែងដៃរបស់ខ្ញុំ ហើយត្រូវបានគ្រូពេទ្យផ្តល់យោបល់ថាត្រូវរង់ចាំរបួសរបស់ខ្លួនបានប្រសើរសិនចាំចូលរួមប្រកួតបន្ត។ ខ្ញុំនឹងបន្តការព្យាបាលរបួសរបស់ខ្ញុំហើយសង្ឃឹមថានឹងអាចត្រលប់ចូលការប្រកួត ATP Tour ក្នុងពេលឆាប់ៗនេះ។”

គួរបញ្ជាក់ផងដែរថា ទោះបីជាកីឡាករ Novak Djokovic បានដកខ្លួនចេញក៏ពិតមែនតែកីឡាករ Andy Murray, Rafael Nadal និងកីឡាការីនី Angelique Kerber នឹងចូលរួមក្នុងការប្រកួត ATP/WTA នៅទីក្រុង ប៉េកាំងនាពេលខាងមុខ៕

screen-shot-2016-09-29-at-8-42-00-am

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត