កីឡាការិនីប្រដាល់ ២ រូបអាចនឹងទទួលការព្រមានពីសហព័ន្ធព្រោះតែ….

នូ មករា September 28, 2016


ភ្នំពេញ៖ កីឡាការិនីប្រដាល់ជម្រើសជាតិ ២ រូបអាចនឹងទទួលការព្រមានដោយសារតែចេញទៅប្រកួតកីឡាឆ្នេរខ្សាច់នៅដាណាំងលើប្រភេទកីឡាល្បុក្កតោដោយមិនឲ្យសហព័ន្ធ និងគ្រូបង្វឹកបានដឹងឡើយ ពោលគឺកីឡាការិនីអេ ព្រីយ៉ានុតភូថង និង កីឡាការិនី វី ស្រីខួច បានចេញទៅប្រកួតកីឡាឆ្នេរខ្សាច់ដោយសារតែការជជែកគ្នាជាឯកជនរវាងសហព័ន្ធល្បុក្កតោជាមួយកីឡាការិនីទាំង ២ រូបនេះផ្ទាល់ និងអាណាព្យាបាលរបស់គេ ប៉ុន្តែមិនបានពិភាក្សាជាមួយសហព័ន្ធប្រដាល់ឡើយ។

vy-sreykhourch

លោកវ៉ែន សុផល គ្រូបង្វឹកប្រដាល់ជម្រើសជាតិមានការស្រឡាំងកាំងជាខ្លាំងនៅពេលដែលកីឡាការិនីទាំង ២រូបនេះ អវត្តមានក្នុងការហ្វឹកហាត់ហើយត្រូវបានគេផ្ដល់ព័ត៌មានឲ្យលោកថា អេ ព្រីយ៉ានុតភូថង និង វី ស្រីខួច បានចេញទៅប្រកួតនៅវៀតណាមបាត់ទៅហើយនោះ ។ ជាមួយគ្នានេះដែរ លោកជឹម ផល្លា អនុរក្សកីឡាប្រដាល់ជម្រើសជាតិបានបន្ទោសថានេះជាការល្មើសនឹងវិន័យដែលពួកគេគួរតែត្រូវដាក់ពិន័យ ព្រោះពួកគេចេញទៅប្រកួតនៅក្រៅប្រទេសដោយមិនឲ្យសាមីសហព័ន្ធដឹង មិនឲ្យគ្រូដឹង និងមិនបានសុំការអនុញ្ញាតពីមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡានោះទេ។

2014-06-27_092445

បន្ថែមពីលើនេះ ឯកឧត្តមអ៊ុក សិទ្ធិជាតិ អគ្គនាយកកីឡាបានលើកឡើងថា សហព័ន្ធប្រដាល់ និងមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាត្រូវពិនិត្យមើលករណីនេះឡើងវិញថា តើពួកគេចង់លេងល្បុក្កតោ ឬចង់ហាត់ប្រដាល់? ដោយមិនអនុញ្ញាតឲ្យមនុស្សម្នាក់លេង ២ប្រភេទកីឡាបានទេ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត