Asian Beach Games: ប៉េតង់រកបានមេដាយសំរឹទ្ធ ១គ្រឿងទៀត ចំណែកល្បុក្កតោត្រៀមប្រកួតថ្ងៃស្អែក

នូ មករា September 28, 2016


ដាណាំង៖ គិតត្រឹមថ្ងៃទី២៨ ខែកញ្ញា នេះប្រទេសកម្ពុជាទទួលបានមេដាយចំនួន ៥ គ្រឿងហើយនៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាឆ្នេរខ្សាច់អាសុីលើកទី៥ នេះ ដោយក្នុងនោះរួមមានមេដាយមាស១ ប្រាក់១ និងសំរឹទ្ធ ៣ ដែលសុទ្ធតែទទួលបានលើប្រភេទកីឡាប៉េតង់ទាំងអស់។

14495309_865292433602374_7116235574188899632_n

មេដាយទី៥ គឺជាមេដាយសំរឹទ្ធដែលបានទទួលកាលពីព្រឹកមិញ និងរកបានដោយកីឡាករ ញ៉ែម បូរ៉ា ក្នុងវិញ្ញាសាប៉េតង់ឯកត្តជនបុរស បន្ទាប់ពីរូបគេបានចាញ់កីឡាករថៃក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាមួយនឹងលទ្ធផល ១៣ ទល់នឹង ៦ រួចមក ។

14441096_1102709773149716_2300008984816980489_n

ខណៈនេះដែរ ក្រុមកីឡាល្បុក្កតោកម្ពុជាដែលមានកីឡាករ ៤នាក់ និងកីឡាការិនី ៥នាក់ ក៏បានមកជួបជុំគ្នានៅទីក្រុងដាណាំង ប្រទេសវៀតណាម ដែលជាទីប្រារព្ធកម្មវិធីកាលពីយប់ម៉ិញព្រមទាំងបានថ្លឹងទម្ងន់រួចរាល់ហេីយ មុននឹងពួកគេចូលរួមប្រកួតក្នុងប្រភេទវិញ្ញាសាក្បាច់គុនបូរាណនៅថ្ងៃស្អែកនេះ៕

14470637_1102689726485054_2456211540165424201_n

អត្ថបទ៖ មករា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត