លោក Sam Allardyce ចាកចេញពីតំណែងអ្នកចាត់ការទូទៅ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេសទាំងសោកស្តាយ​

លី រិទ្ធី September 28, 2016


អង់គ្លេស៖ លោក Sam Allardyce បានចាកចេញពីតំណែងអ្នកចាត់ការទូទៅក្រុមជម្រើសជាតិអង់គ្លេសហើយជាមួយនឹងភាពសោកស្តាយក្រោយពីបានចូលកាន់តំណែងបានត្រឹមតែ ៦៧ ថ្ងៃរួចមក។ ការលាលែងរបស់លោកបានកើតឡើងបន្ទាប់ពីសារព័ត៌មានមួយចំនួនបានចុះផ្សាយពីការដែលលោកបានផ្តល់ដំបូន្មានជុំវិញការដោះដូរកីឡាករនាពេលកន្លងមក។

screen-shot-2016-09-28-at-2-06-51-pm

ជាមួយនឹងការចាកចេញនេះ លោក Allardyce បានសុំទោសដល់អ្នកគាំទ្រក៏ដូចជាបានទទួលស្គាល់ថា លោកពិតជាបាននិយាយសម្តីទាំងនោះមែន។ ដូចនេះ FA បានចាត់ទុកថានេះជាទង្វើមិនសមរម្យហើយបានសម្រេចបញ្ចប់កុងត្រាជាមួយលោក Sam Allardyce តែម្តង។ ជាមួយគ្នានេះដែរ លោក Gareth Southgate គ្រូបង្វឹកក្រុម U21 អង់គ្លេសនឹងត្រូវដឹកនាំក្រុមជម្រើសជាតិឈុតធំនៅ ៤ ប្រកួតបន្ទាប់ជាបណ្ដោះអាសន្នសិនមុននឹងរកបានអ្នកចាត់ការទូទៅថ្មី។

screen-shot-2016-09-28-at-2-07-03-pm

គួរបញ្ជាក់ផងដែរថា អតីតអ្នកចាត់ការទូទៅក្លឹប Sunderland រូបនេះបានចូលកាន់តំណែងខាងលើបានត្រឹមតែ ៦៧ ថ្ងៃ និងដឹកនាំក្រុមលេងបានប្រកួតផ្លូវការតែម្ដងប៉ុណ្ណោះ។ ហើយមូលហេតុនៃការលាលែងពីតំណែងរបស់លោក Allardyce គឺដោយសារតែលោកបានប្រព្រឹត្តខុសនឹងច្បាប់កិច្ចសន្យា ពោលគឺប្រើតួនាទីរបស់ខ្លួនចរចាលើកិច្ចព្រមព្រៀមមួយដែលមានតម្លៃ ៤០០,០០០ ផោន និងបានផ្ដល់ដំបូន្មានជុំវិញការដោះដូរកីឡាករ៕

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត