ភ្នំពេញក្រោន សម្រេចបញ្ចូលយុវជនថ្នាល ២១ នាក់ក្នុងក្រុមឈុតធំសម្រាប់រដូវកាល ២០១៧

នូ មករា September 27, 2016


ភ្នំពេញ៖ យោងតាមការប្រកាសរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន បានឱ្យដឹងថា ថ្នាក់ដឹកនាំក្លឹបបាល់ទាត់ឈានមុខគេមួយនេះបានសម្រេចដាក់បញ្ចូលកីឡាករថ្នាលយុវជន (Academy) ចំនួន ២១ នាក់ទៅក្នុងក្រុមឈុតធំដើម្បីធ្វើការហ្វឹកហាត់ត្រៀមសម្រាប់ការប្រកួតនៅរដូវកាលឆ្នាំ២០១៧ ខាងមុខនេះ។

_mg_2006

តាមប្រភពដដែលបានឱ្យដឹងថា ការដាក់បញ្ចូលក្រុមថ្នាលយុវជនទាំងនេះគឺជាដំណើរក្នុងការបន្ថែមការអភិវឌ្ឍន៍សមត្ថភាពថែមទៀត ដើម្បីពង្រឹងឱ្យពួកគេកាន់តែមានភាពរឹងមាំទាំងក្នុងការប្រកួតក្នុងក្លឹប កម្រិតជាតិ និងអន្តរជាតិនាអនាគតដ៏ខ្លីខាងមុខ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ មួយភាគធំនៃយុវជនទាំង ២១នាក់នេះ សុទ្ធតែធ្លាប់បានបំពេញបេសកកម្មយ៉ាងស្វិតស្វាញនៅក្នុងក្របខណ្ឌក្រុម U-16  និងក្រុមU-19 ជម្រើសជាតិកម្ពុជា ក៏ដូចជានៅក្នុងការប្រកួតលីគកំពូល (MCL) ព្រមទាំងពានសម្តេចតេជោ ហ៊ុន សែន ឆ្នាំ២០១៦ នេះផងដែរ។

_mg_3933

នាពេលកន្លងមក លោកឬទ្ធី សំណាង ប្រធានក្លឹបជើងឯក ៦សម័យកាលនេះធ្លាប់បានបញ្ជាក់ថា៖ «សម្រាប់ក្លឹបខ្ញុំ ឆ្នាំក្រោយគឺយើងប្រើយុវជនសឹងតែទាំងអស់ ដើម្បីពង្រឹងយុវជនដែលយើងខ្ញុំខំបណ្ដុះបណ្ដាល ៥ឆ្នាំកន្លងទៅឱ្យ ដើម្បីបង្ហាញថាពួកគេមានសមត្ថភាព និងមានគុណភាពកម្រិតណា ។ ប៉ុន្ដែចំពោះកីឡាករនាំចូលថ្មី យើងនឹងនាំចូលកីឡាករណាដែលមានគុណភាពខ្លាំងដើម្បីដឹកនាំយុវជនយើងឱ្យឈានដល់កម្រិតស្ដង់ដាមួយអាចប្រៀបធៀបនឹងប្រទេសផ្សេងទៀតបាន ដូច្នេះយើងនឹងពង្រឹងការនាំចូលកីឡាករបរទេសថ្មី ខណៈយុវជនយ៉ាងហោចណាស់ក៏ប្រើ ៨០%ដែរ» ។

12442934_1062554440470418_561321031_n

សូមបញ្ជាក់ថា កីឡាករទាំង ២១ នាក់នោះមានដូចជា៖ កីឡាករ អិុន សូដាវីដ, អ៊ន ចាន់ប៉ូលីន, សឿត បារាំង, អ៊ុក សុវណ្ណ, ស្វាង សំណាង, សួន នឿត, គឹម ឆាយ៉ា, គង់ ចាន់វុទ្ធី, ម៉ាត់ សាក់រ៉ូវី, ស្រៀង ទិតជី, ឈួន សេងទៀង, យឿ មូស្លីម, ពៅ ពុនវុទ្ធី, សាត រ៉ូហ្សាក់, ជួង ចាន់ចាវ, វ៉ាត សំណាង, កែន ចាន់សុភ័ក្ត្រ, ម៉ែន ពិភព, ជា ចាន់តារា, យុើ សាហ្វី និង ម៉ៅ ពិសិដ្ឋ។

13735140_1767584850145682_8791068673020707994_o

គួររំលឹកថា ភ្នំពេញក្រោន គឺជាក្លឹបបាល់ទាត់ដំបូងគេនៅកម្ពុជា ដែលបានបង្កើតឱ្យមានការបណ្តុះបណ្តាលថ្នាលយុវជនជាលក្ខណៈអាជីពនាឆ្នាំ២០១១ ស្របពេលដែលក្លឹបដ៏ជោគជ័យនេះបានក្តាប់ពានលីគកំពូលចំនួន ៦លើករួចមកហើយ។ អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ ជាលទ្ធផលក្រុមថ្នាលយុវជនវ័យក្មេងទាំងនេះបានវិវត្តខ្លួនបន្តិចម្តងៗ ក្នុងជំហានឆ្ពោះទៅរកភាពជាកីឡាករបាល់ទាត់អាជីព ដោយពួកគេមួយចំនួនបានក្លាយជាកីឡាករក្នុងក្រុមឈុតធំរបស់ក្លឹប និងជាពិសេសគឺបានក្លាយជាសមាជិកនៃក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជារាប់ចាប់ពីក្រុម U-14 ឡើងទៅ៕

13738342_1768869636683870_8624193244752173235_o

អត្ថបទ៖ មករា

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត